តើ Mason Mount និយាយបែបណា បន្ទាប់ពីផ្ដួល Real Madrid ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ UCL?

//s9.kh1.co/f4/f4daa9a5933e4936b91e051fd2116cecb8e8a8b3.jpg
កីទ្បា

 ០៦-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

តើ Mason Mount និយាយបែបណាបន្ទាប់ពីផ្ដួល Madrid ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ UCL?

បរទេស៖ កាលពីយប់មិញ ក្រុមតោខៀវ Chelsea ដែលមកពីអង់គ្លេសបានផ្ដួលអធិរាជស Real Madrid ក្នុងលទ្ធផល ២ ទល់នឹង ០ ក្នុងជើងទីពីរនៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត ដើម្បីឡើងទៅវគ្គផ្ដាច់ព្រ័តជាលើកដំបូងក្រោយខកខានតាំងពីឆ្នាំ ២០១២ ។ បន្ទាប់ពីបញ្ចប់ការប្រកួតភ្លាមៗ កូនតោមួយរូបកីឡាករ Mason Mount ដែលជាអ្នកស៊ុតបញ្ជូលទីឲ្យ Chelsea ចុងម៉ោងដើម្បីធានាកៅអី Final បាននិយាយថា ពួកយើងមិនសមនឹងឈ្នះត្រឹមតែពីរគ្រាប់នោះទេ យើងគួរតែរកបានប្រាំគ្រាប់​ឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រូបគេក៏បាននិយាយដែរថា ពួកយើងខិតខំ ដើម្បីឈ្នះក្នុងវគ្គទីមួយ ប៉ុន្តែពួកយើងហាក់គ្មានសំណាងក្នុងការរកគ្រាប់បាល់បានច្រើនឡើយ រហូតដល់វគ្គទីពីរទើបយើងរកបានមួយគ្រាប់ទៀត ដើម្បីឈ្នះការប្រកួតនេះ។

កីឡាករ Mason Moun
កីឡាករ Mason Moun

គួរបញ្ជាក់ដែរថា ពីរគ្រាប់របស់តោខៀវ Chelsea កាលពីយប់មិញបានសម្រេចបានដោយកីឡាករ Timo Werner និងកីឡាករ Mason Mount ៕

កីឡាករ Mason Moun
កីឡាករ Mason Moun
Songkrea Oueng
ReaRea (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T