Neymar និង Mbappe មិនអាចជួយក្រុម PSG បានឡើយ

//s9.kh1.co/9a/9a16a8de32eba5feffb169cc620b70d260458e44.jpg
កីទ្បា

 ០៦-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ពេញមួយរដូវកាលNeymar និងMbappe​មិនអាចជួយឲ្យក្រុមParis Saint German ក្លាយជាជើងឯកChampions Leagueម្តងទៀតបានទេនៅរដូវកាលនេះ។

បរទេស៖ ក្រុម Paris Saint German​ បានបង្ហាញមុខនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខណ្ឌ Champions League នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយលើកនេះជាឱកាសដ៏សំខាន់ក្នុងការដណ្តើមយកជើងឯក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតនៅទឹកដី Manchester City
ការប្រកួតនៅទឹកដី Manchester City

ក្រុម Paris Saint German បានបាត់បង់ឱកាសក្លាយជាជើងឯកនៃក្របខណ្ឌ Champions League បន្ទាប់ពីបានចាញ់ការប្រកួតម្ដងទៀតជាមួយក្រុម Manchester City (២-០) នៅឯកីឡដ្ឋាន Etihad កាលពីថ្ងៃអង្គារដោយលទ្ធផលទាំង២ជើង (៤-១)។

ក្រុម Manchester City
ក្រុម Manchester City

ការធ្លាក់ចុះទម្រង់លេងរបស់ក្រុម Paris Saint German ​នៅជើងទី២ក្នុងទឹកដី​ Man City ​ចំពេលមានធ្លាក់ព្រិល។ កីឡាករ Riyad Mahrez បានរកគ្រាប់បាល់នាំមុខឲ្យក្រុមរបស់លោល Pep Guariola​ នៅក្នុងនាទីទី៤០។

កីឡាករMahrez
កីឡាករMahrez

មិនមានការតាមយកស្មើមកវិញពីក្រុមParis នោះទេបន្ទាប់ពី Mahrez​ រកបានគ្រាប់បាល់បន្ថែមទៀតនៅតង់ទី ២ បន្ទាប់ពីការសម្រាក ហើយក្រុម PSG បានមិនឡើងទៅលេងនៅវគ្គផ្តាច់ព្រ័ត្រនៅរដូវកាល ២០២០-២០២១៕

Limmenglong
លីមម៉េងឡុង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T