លោក Koeman ចាញ់ការប្តឹងឧទ្ធរណ៍ ហើយនឹងខកខានក្នុងការប៉ះ Atletico Madrid

//s9.kh1.co/82/8218e590ebd5698ca83296b66e52e80886a5f54f.jpg
កីទ្បា

 ០៦-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Koeman ចាញ់ការប្តឹងឧទ្ធរណ៍ហើយនឹងខកខានក្នុងការប៉ះ Atletico Madrid

អេស្ប៉ាញ៖ គ្រូបង្វឹក និងជាអ្នកចាត់ការទូទៅសញ្ជាតិហូឡង់របស់ក្លិបអ្នកមានបុណ្យ FC Barcelona គឺ លោក Ronald Koeman​ បានចាញ់ក្នុងការប្តឹងឧទ្ធរណ៍ ហើយនឹងត្រូវខកខានក្នុងការបង្ហាញខ្លួនក្នុងការប្រកួតជាមួយក្រុម Atlectico Madrid ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Ronald Koeman​ 
លោក Ronald Koeman​ 

ដូចជាការរំពឹងទុកគណៈកម្មាធិការឧទ្ធរណ៍របស់ RFEF បានតម្កល់ការហាមឃាត់ពីរប្រកួតទៅលើគ្រូបង្វឹករបស់ក្រុម Barcelona លោក Ronald Koeman ចំពោះការបណ្តេញគាត់ចេញនៅក្នុងការប្រកួត Granada កាលពីសប្ដាហ៍មុន។ វាមានន័យថាគាត់នឹងមិនអាចបង្ហាញខ្លួនសម្រាប់ការប្រកួតថ្ងៃសៅរ៍ជាមួយក្រុម Atlético Madrid នោះទេ។ បណ្តឹងឧទ្ធរណ៍របស់ Barcelona ត្រូវបានបដិសេធដោយគណៈកម្មាធិការ។ យោងទៅតាមឯកសាររបស់លោកអាជ្ញាកណ្តាលGonzález Fuertes ពីការប្រកួតកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនទល់នឹងក្រុម Granada នៅឯ Camp Nou បានអោយដឹងថា Koeman បាននិយាយដោយមិនសំអាងទៅលើមន្រ្តីទីបួនក្នុងកំឡុងពេលការប្រកួតដែល Barcelona បានបញ្ចប់ដោយលទ្ធផលចាញ់ ១-២ ។

លោក Ronald Koeman​ 
លោក Ronald Koeman​ 

ទោះយ៉ាងណាក្រុមបាសេឡូណានឹងបន្តរឿងក្ដីនេះបន្ថែមទៀតនិងត្រៀមពិនិត្យមើលផ្លូវច្បាប់ផ្សេងទៀតរួមទាំងយករឿងក្ដីនេះទៅតុលាការរបស់ក្រុមប្រឹក្សាកីឡា (TAD) ក្នុងការប៉ុនប៉ងចុងក្រោយដើម្បីទទួលបានការកាត់ក្តីលើការព្យួររបស់លោក Koeman ។ នោះគឺជាជម្រើសតែមួយគត់ដែលត្រូវបានបើកឱ្យក្លឹបដើម្បីធានាថាគ្រូបង្វឹករូបនេះអាចដឹកនាំក្រុមនៅក្នុងការដណ្តើមជើងឯក។ នៅពេលនេះជំនួយការរបស់ Koeman គឺ លោក​Alfred Schreuder ដែលជាអតីតសិស្សរបស់ Ten Haag និង Nagelsmann ដែលនឹងស្ថិតនៅក្នុងផ្នែកបច្ចេកទេសសម្រាប់ការប្រកួតនឹងជំនួសលោក​ Koeman ក្នុងជំនួបប្រកួតជាមួយ Atletico Madrid  ដោយធ្វើតាមការណែនាំពីគ្រូបង្វឹក៕

Lim koem an
លីម គឹមអាន (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T