Marcelo អាចនឹងចាកចេញពីក្លិប Real Madrid ទៅកាន់ក្លិបមួយនៅសហរដ្ឋអាមេរិកនារដូវកាលក្រោយ

//s9.kh1.co/52/52092cec949ee6b4df7bb2ff4b439800ab73f1ff.jpeg
កីទ្បា

 ០៦-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Marcelo អាចនឹងចាកចេញពីក្លិប Real Madrid ទៅកាន់ក្លិបមួយនៅសហរដ្ឋអាមេរិកនារដូវកាលក្រោយ ។

បរទេស៖ ខ្សែការពារស្លាបឆ្វេងសញ្ជាតិ Brazil វ័យ៣២ឆ្នាំ Marcelo របស់ក្រុម Real Madrid ត្រៀមចាកចេញពីទៅកាន់ក្រុម Inter Miami របស់លោក David Beckham នៅសហរដ្ឋអាមេរិចក្រោយមិនសូវបង្ហាញខ្លូនលើទីលានច្រើន ម្យ៉ាងទៀតកុងត្រារបស់គាត់និងផុតកំណត់នៅឆ្នាំ ២០២២ នារដូវការក្រោយ។ ដោយក្រុម Real Madrid កំពុងពិចារណាថាគួរបន្តកុងត្រាថ្មី ឬអនុញ្ញាតឲ្យគាត់ចាកចេញព្រោះថាពេលនេះវ័យគាត់កាន់តែច្រើនទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Inter Miami របស់លោក David Beckham
Inter Miami របស់លោក David Beckham

សម្រាប់តម្លៃទីផ្សារបច្ចុប្បន្នរបស់ Marcelo ប្រមាណ១០-១៥ លានប៉ុណ្ណោះធ្វើឲ្យ David Beckham ពេញចិត្តជាខ្លាំងក្នុងការនាំយក Marcelo មកកាន់ក្លិប Inter Miami ដោយលោកធ្លាប់ទាក់ទាញកីឡាករថ្មីៗជាច្រើនដូចជា៖ Gonzalo Higuain និងកីឡាករ Blaise Matuidi ពីក្លិប Juventus កាលពីឆ្នាំមុន។ យ៉ាងណាក្តីយើងទាំងអស់គ្នាត្រូវរង់ចាំរហូតដល់ទីផ្សារដោះដូរកីឡាករបើកសារជាថ្មីបន្ទាប់ពីព្រឹត្តិការណ៍ Euro ២០២០ ត្រូវបានបញ្ចប់៕

Gonzalo Higuain
Gonzalo Higuain
Blaise Matuidi 
Blaise Matuidi 
Vorn Sivchhay
VORN SIVCHHAY (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T