បុរសម្នាក់ បានបញ្ចេញមតិចំពោះ អ្នកដែលតាមដាន ការLiveជេរគ្នារវាងតារាល្បី រហូតដាច់បាយដាច់ទឹក

//s9.kh1.co/bf/bf5f82ba378463375ce090d46836232a2016531f.jpg
សង្គម

 ០៥-ឧសភា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

បុរសម្នាក់ដែលមានគណនីឈ្មោះថា Rin Sokreth បានបញ្ចេញជាសារខ្លីមួយ ជុំវិញជម្លោះរវាងតារាល្បីប៉ុន្មានដួងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។

ភ្នំពេញ៖ ប្រហែលជាប៉ុន្មានថ្ងៃមកនេះ ឃើញថាមានជម្លោះប៉ះទង្គិតពាក្យសម្តីរវាង តារាល្បីមួយចំនួនដូចជា Peypey Dy Alex Conan Real និងអន្ទិត កក្កដា សុភ័ណ្ឌនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលធ្វើឲ្យមានអ្នកគាំទ្រមិនតិចនោះទេបានតាមដាន ការផ្សាយផ្ទាល់នេះជារៀងរាល់ថ្ងៃតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ដោ​យឃើញពីភាពជាក់ស្តែងដែលមានមនុស្សជាច្រើនបានតាមដាននូវរឿងរ៉ាវជម្លោះដ៏ក្តៅគគុកប្រៀបបីដូចជាបាយពុះមួយនេះ ទើបបុរសម្នាក់ដែលមានគណនីឈ្មោះថា Rin Sokreth បានបញ្ចេញជាសារខ្លីមួយដែលបង្ហាញពីអារម្មណ៍ថា៖

រឿងល្អៗមានប្រយោជន៍មិនព្រមយកខ្លួនបៀតទេ​ តែបេីរឿងឥតបានការ​ រឿងកខ្វក់​ រឿងអសីលធម៌​ នាំគ្នាយកចិត្តទុកដាក់ណាស់​ រួចតាំងមកធ្វេីដ្រាម៉ាក្នុងហ្វេសប៊ុកថា ហេតុអ្វីជីវិតខ្ញុំមិនរីកចម្រេីនដូចគេ?
ទង្វេីបច្ចុប្បន្នវាឆ្លុះបញ្ចាំងពីលទ្ធផលនៅថ្ងៃអនាគត!
បញ្ឈប់សកម្មភាពអសីលធម៌លេីបណ្តាញសង្គម 

Rin Sokreth

ក្រោយពីលោកបានបង្ហោះសារបែបនេះរួចមក សង្កេតឃើញថាមានអ្នកគាំទ្រជាច្រើននាក់បានសម្តែងនូវការគាំទ្រនូវសំណេរនេះផងដែរ៕

សម្រាប់ព័ត៌មានបន្ថែម និង រហ័ស សូមចុច៖https://t.me/khmerload

សូមចូលទស្សនារូបភាពខាងក្រោម៖

លោក Rin Sokreth
លោក Rin Sokreth
លោក Rin Sokreth
លោក Rin Sokreth
Peypey Dy និង កក្កដា​ សុភ័ណ្ឌ
Peypey Dy និង កក្កដា​ សុភ័ណ្ឌ
ជម្លោះរវាងតារាល្បីនៅក្នុងបណ្តាញសង្គម
ជម្លោះរវាងតារាល្បីនៅក្នុងបណ្តាញសង្គម
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T