ប្រទេសអូស្ត្រាលីបានជ្រើសរើសកីឡាករ និងកីឡាការិនីប្រដាល់រួចរាល់ សម្រាប់ត្រៀមចូលរួមព្រឹត្តិការណ៍អូឡាំពិក

//s9.kh1.co/60/602cb2516630479ee256178b949e93b43f92688f.jpg
កីទ្បា

 ០៥-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

គណៈកម្មាធិការអូឡាំពិកអូស្ត្រាលីកាលពីថ្ងៃអង្គារបានបញ្ជាក់ថាកីឡាករនិងកីឡាការនីប្រដាល់ចំនួន ៦ រូបត្រូវបានជ្រើសរើសសម្រាប់ចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកនាទីក្រុងតូក្យូ

ស៊ីដនី៖ គណៈកម្មាធិការអូឡាំពិកអូស្ត្រាលីកាលពីថ្ងៃអង្គារបានបញ្ជាក់ថាកីឡាករ និងកីឡាការិនីប្រដាល់ចំនួន ៦ រូបត្រូវបានជ្រើសរើសសម្រាប់ចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកនាទីក្រុងតូក្យូដោយពួកគេទាំងអស់នឹងធ្វើការបង្ហាញខ្លួនជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍អូឡាំពិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាការិនី Skye Nicolson និង Caitlin Parker នឹងចូលរួមប្រកួតប្រជែងផ្នែកស្ត្រីលើប្រភេទទម្ងន់ស្រាលនិងទម្ងន់មធ្យម ខណៈដែលកីឡាករ Paolo Aokuso, Harry Garside, Justis Huni និងកីឡាករ Alex Winwood នឹងត្រូវចូលរួមប្រកួតផ្នែកបុរសលើប្រភេទទម្ងន់ស្រាលមធ្យម, ទម្ងន់ស្រាល, ទម្ងន់ធ្ងន់, និងប្រភេទទម្ងន់មធ្យម។

  ប្រធាននៃបេសកកម្មកីឡាអូឡាំពិកអូស្ត្រាលីលោក Ian Chesterman
  ប្រធាននៃបេសកកម្មកីឡាអូឡាំពិកអូស្ត្រាលីលោក Ian Chesterman

ការជ្រើសរើសនេះបានធ្វើឱ្យចំនួនអត្តពលិកអូឡាំពិកដែលត្រូវបានជ្រើសរើសមានចំនួន ១០២ នាក់ក្នុងចំណោមចំនួនអត្តពលិកដែលរំពឹងទុកគឺ ៤៥០ ទៅ ៤៨០ នាក់។

ប្រធាននៃបេសកកម្មកីឡាអូឡាំពិកអូស្ត្រាលីលោក Ian Chesterman បានស្វាគមន៍កីឡាករ-ការិនីប្រដាល់ដែលបានជ្រើសរើស។

កីឡាករនិងកីឡាការនីប្រដាល់ចំនួន ៦ រូប
កីឡាករនិងកីឡាការនីប្រដាល់ចំនួន ៦ រូប

នៅក្នុងសេចក្តីប្រកាសព័ត៌មានលោកបាននិយាយថា “ពួកគេបានបង្ហាញនូវកម្លាំងនិងការប្តេជ្ញាចិត្តមិនគួរឱ្យជឿដើម្បីត្រៀមខ្លួននិងបន្តធ្វើការឱ្យអស់ពីសមត្ថភាពសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ។ ការជ្រើសរើសរបស់ពួកគេគឺជាការទទួលស្គាល់និងរង្វាន់ដ៏អស្ចារ្យសម្រាប់រយៈពេលជាច្រើនឆ្នាំនៃការងារដែលពួកគេបានហ្វឹកហាត់, ការប្រគួតនៅលើសង្វៀននិងប្រកួតប្រជែងថ្នាក់អន្តរជាតិដើម្បីឈានដល់ដំណាក់កាលដ៏សំខាន់នេះ”៕

រូបតំណាង
រូបតំណាង
  កីឡាការនី Caitlin Parker
  កីឡាការនី Caitlin Parker

ប្រភព៖ Xinhua News

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T