Zidane លើកឈ្មោះកូនក្រុម ២រូបមកព្រមាន Chelsea មុនការប្រកួត UCL

//s9.kh1.co/31/315c2c02708b16af48e8340225ce2ea4a67768a4.jpg
កីទ្បា

 ០៥-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

Zidane លើកឈ្មោះកូនក្រុមពីររូបមកព្រមាន Chelsea មុនការប្រកួត UCL

បរទេស៖ មុនការប្រកួតរវាងអធិរាជស Real Madrid និងក្រុមតោខៀវ Chelsea ក្នុងជើងទីពីរនៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័តពានរង្វាន់ UEFA Champion League ឈានមកដល់លោក Zinedine Zidane ដែលជាអ្នកចាត់ការរបស់ក្រុមស្ដេចសរបានព្រមានទៅគូរប្រកួតថានៅក្នុងយប់នេះកីឡាករសំខាន់របស់លោកពីររូបដែលមាន Sergio Ramos និង Eden Hazard បានជាពីរបួសនិងត្រៀមខ្លូនជារួចរាល់ហើយដើម្បីតតាំងនឹងពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Zinedine Zidane
លោក Zinedine Zidane

លោកបាននិយាយថា នៅពេលនេះក្រុមរបស់លោកកំពុងតែស្ថិតនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័តនៃពានរង្វាន់ UEFA Champion League ហើយក្រុមរបស់លោកនឹងលេងរហូតទាល់តែអាចយកជ័យជំនះបាន ។ លោកក៏បានបន្តដែរថា នៅពេលនេះលោកមានកីឡាករទាំងអស់នៅក្នុងក្រុមជាមួយលោក​ សូម្បីតែ Ramos និង Hazard ក៏ពួកគេត្រៀមខ្លួនហើយដែរ។ លោកបន្តថា ពួកគេទាំងពីរពោរពេញទៅដោយទឹកចិត្តហើយពួកគេនឹងផ្ដល់មេរៀនមួយដល់ Chelsea ៕

Eden Hazard
Eden Hazard
Sergio Ramos
Sergio Ramos
Songkrea Oueng
ReaRea (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T