ចង់ប្តូរបទពិសោធន៍! Lewandowski បង្ហើបថា គេកំពុងពិចារណាចង់មកលេងនៅលីគមួយនេះម្តង

//s9.kh1.co/25/254e41f231ab5f83c76e4c9b175d8aa1312131f0.jpg
កីទ្បា

 ០៥-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Lewandowski បង្ហើបថា គេកំពុងពិចារណាចង់មកលេងនៅ Premier League។

អឺរ៉ុប៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ខ្សែប្រយុទ្ធរបស់ក្រុម Bayern Munich កីឡាករ Robert Lewandowski កំពុងពិចារណាចង់ផ្លាស់ប្តូរមកលេងនៅ Premier League ប្រសិនបើកុងត្រារបស់គាត់នឹងមិនត្រូវបានបន្តជាមួយក្លិបបច្ចុប្បន្នទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Robert Lewandowski 
  កីឡាករ Robert Lewandowski 

គួរបញ្ជាក់ថា នៅក្នុងរដូវកាលនេះ Lewandowski កំពុងឈរជាខ្សែប្រយុទ្ធក្នុងនាមអ្នកដែលរកគ្រាប់បាល់បានច្រើនជាងគេ ប្រចាំលីគកំពូលទាំង ៥ របស់អឺរ៉ុប។ រម្លឹកកាលពីរដូវកាលមុន គាត់បានជាប់ឈ្មោះជាកីឡាករបាល់ទាត់បុរសល្អដាច់គេ The Best FIFA Men’s Player ផងដោយ ដោយសរុបការបង្ហាញខ្លួនបានចំនួន ៤៧ លើក គាត់អាចស៊ុតបញ្ចូលទីបានចំនួន ៥៥ គ្រាប់ឯណោះឱ្យ Bayern Munich

បុរសវ័យ ៣២ ឆ្នាំ នឹងផុតកុងត្រាជាមួយក្លិបយក្សរបស់អាឡឺម៉ង់ នាឆ្នាំ ២០២៣ ខាងមុខ ប៉ុន្តែតាមការចុះផ្សាយរបស់កាសែត Sport Bild បានឱ្យដឹងថា គាត់គឺមិនមានគម្រោងបន្តកុងត្រាថ្មីជាមួយក្លិបទេ។

  កីឡាករ Robert Lewandowski 
  កីឡាករ Robert Lewandowski 

បើយោងតាមការអះអាងពីភ្នាក់ងារផ្ទាល់ខ្លួនរបស់ Lewandowski លោក Pini Zahavi បានឱ្យដឹងថា លោកបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីបើកកិច្ចចរចាជាមួយក្លិបនៅតំបន់អឺរ៉ុបណាមួយដែលដាក់សំណើចង់បានខ្សែប្រយុទ្ធសញ្ជាតិ ប៉ូឡូញរូបនេះ។

យ៉ាងណាមិញ មានក្លិបធំៗនៅ Premier League មួយចំនួនដែលកំពុងចាប់អារម្មណ៍ចង់បាន Lewandowski តួយ៉ាងមានក្លិប ៣ ដែលត្រូវបានគេមើលឃើញថាមានភាគរយខ្ពស់ជាងគេ ដើម្បីប្រជែងយកកីឡាកររូបនេះ សម្រាប់ក្លិបទាំង ៣ នោះមានដូចជា Manchester United, Manchester City និង Chelsea

  កីឡាករ Robert Lewandowski 
  កីឡាករ Robert Lewandowski 

ប្រភពSportsMole

  ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម:
https://t.me/khmerload

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T