តើលោក Pochettino គិតយ៉ាងណាចំពោះការបរាជ័យរបស់ PSG?

//s9.kh1.co/9f/9f2adc3b9b093f7435ff733799df08496a3745a8.jpg
កីទ្បា

 ០៥-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

តើលោក Pochettino គិតយ៉ាងណាចំពោះបរាជ័យរបស់ PSG?

បរទេស៖ កាលពីរាត្រីកន្លងទៅក្រុមយក្សមកពីបារាំង Paris Saint-Germain បានរងបរាជ័យក្រោមថ្វីដៃរបស់ក្រុមអ្នកមានអង់គ្លេសមេឃខៀវ Manchester City ក្នុងលទ្ធផល ២ ទល់នឹង ០ ដែលជាហេតុធ្វើឲ្យពួកគេធ្លាក់ចេញពីពានរង្វាន់ UEFA Champion League ត្រឹមវគ្គបួនក្រុមចុងក្រោយយ៉ាងគួរឲ្យសោកស្ដាយ។ ក្រោយការប្រកួតមួយនេះ លោក Mauricio Pochettino ដែលជាអ្នកចាត់ការរបស់ PSG ក៏បានបង្ហាញនូវភាពមិនអស់ចិត្តផងដែរ ព្រោះលោកជឿជាក់ថាក្រុមរបស់លោកសមនឹងទទួលបានលទ្ធផលល្អជាងនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Mauricio Pochettino
លោក Mauricio Pochettino

លោកបាននិយាយថា ប្រសិនបើយើងវិភាគទៅក្រុមរបស់យើងបានធ្វើការគ្រប់គ្រងបានល្អណាស់ហើយពួកយើងពិតជាមានប្រៀបលើ Manchester City មែនប៉ុន្តែយើងគ្មានសំណាង ខ្ញុំគិតថាយើងមិនគួរធ្លាក់ក្នុងវគ្គនេះទេ ។ លោកក៏បានបន្តដែរថា ខ្ញុំសោកស្ដាយព្រោះក្រុមយើងគ្មានសំណាងក្នុងការរកគ្រាប់បាល់ ព្រោះក្នុងបាល់ទាត់យើងក៏ត្រូវការជំនួយពីសំណាងតិចតួចដែរ៕

លោក Mauricio Pochettino
លោក Mauricio Pochettino
Songkrea Oueng
ReaRea (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T