Angelina Jolie មានបំណងសម្តែងក្នុងរឿងកូរ៉េនៅថ្ងៃណាមួយ

//s9.kh1.co/7f/7f5d200778b44ff26447234bba31c893474c7316.png
តារា & កម្សាន្ដ

 ០៥-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Angelina Jolie បានបង្ហាញក្តីស្រឡាញ់ចំពោះកូរ៉េខាងត្បូងដោយនិយាយថា កូរ៉េគឺជាកន្លែងពិសេសមួយសម្រាប់នាង ។

កូរ៉េខាងត្បូង៖ តារាសម្តែងស្រី Angelina Jolie បានធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េដើម្បីផ្សព្វផ្សាយខ្សែភាពយន្តរបស់នាង ដែលមានទំនាក់ទនងពិសេសជាមួយប្រទេសខណៈកូនប្រុសរបស់នាង Maddox កំពុងសិក្សានៅសាកលវិទ្យាល័យ Yonsei នៅក្នុងប្រទេសនេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងតារាសម្តែងរូបនេះបាននិយាយនៅក្នុងសន្និសិទកាសែតមួយមុនពេលការចេញផ្សាយខ្សែភាពយន្តថ្មីដែលមានចំណងជើងថា «Those Who Wish Me Dead» ដូច្នេះនៅពេលសួរថា តើប្រទេសមួយនេះជាអ្វីក្នុងចិត្តរបស់អ្នកស្រី? ដោយមិនបង្អង់យូរ អ្នកម្តាយកូន ៦រូបនេះ បានឆ្លើយដោយមិនស្ទាក់ស្ទើរថាវាជាប្រទេសពិសេសមួយ បានសារភាពបែបនេះថា៖

ខ្ញុំមានពេលវេលាល្អនៅកូរ៉េហើយខ្ញុំចង់ចំណាយពេលច្រើនទៀតនៅកូរ៉េនាពេលអនាគត។ ទោះបីជំងឺកូវីដ ១៩ កំពុងតែរាតត្បាតក៏ដោយ Maddox នៅតែបន្តសិក្សាភាសាកូរ៉េដោយឧស្សាហ៍ ហើយពេលខ្លះរូបគាត់បានបង្រៀនភាសាកូរ៉េខ្ញុំទៀតផង។ ខ្ញុំទន្ទឹងរង់ចាំថ្ងៃដែលខ្ញុំទៅប្រទេសកូរ៉េម្តងទៀត។ ខ្ញុំចង់ថតខ្សែភាពយន្តកូរ៉េប្រសិនបើខ្ញុំមាន ឱកាស

Angelina Jolie

សូមទស្សនារូបភាពខាងក្រោម៖ 

Angelina Jolie
Angelina Jolie
Angelina Jolie
Angelina Jolie
Angelina Jolie
Angelina Jolie
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T