ប្រិយមិត្តមួយចំនួន ប្រហែល ជាបានស្គាល់ហើយ នូវតារាចម្រៀង Pop ដ៏ល្បី Miley Cyrus ដែលជាតារាស្រី ដែលមានភាពសិចស៊ីផងដែរ។

យ៉ាងណាមិញ យោងតាមរយៈ ប្រភពពត៌មាន dailymail បានឲ្យដឹងថា តារាចម្រៀងស្រី វ័យ ២០ឆ្នាំដែលមានភាពល្បីល្បាញ និងសិចស៊ី Miley Cyrus បានបង្ហាញខ្លួនសារជាថ្មី ជាមូយនិងការច្រៀងនៅក្នុងទីក្រុង New York កាលពីថ្ងៃពុធកន្លង មកនេះបានធ្វើឲ្យ ប្រិយមិត្តនិងទស្សនិកជន ដែលគាំទ្រនាងមាន ការភ្ញាក់ផ្អើលជាខ្លាំង។ ដោយនាងបាន ស្លៀកនូវឈុតសំលៀក បំពាក់ខោរលុងជើងវែង ជាមួយនិងអាវកីឡាខ្លី និងស្បែកជើងផ្ទាត់ យ៉ាងសាមញ្ញតែប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលធ្វើ ឲ្យប្រិយមិត្តគាំទ្រនាង និងមហាជននៅទីនោះ មានការភ្ញាក់ផ្អើលខ្លាំងនោះ គឺជាមួយនិងរូបរាងរបស់ នាងដែលមិនគួរឲ្យជឿ ព្រោះរាងកាយរបស់ នាងមានសភាពតូចច្រឡឹងស្គមខ្លាំង ខុសប្លែកពីពេលមុនៗ ផងដែរ។ ជាពិសេសគឺប្រអប់ ជើងរបស់នាងមើលទៅ ពិតជាតូចណាស់។

សូមប្រិយមិត្តមើលរូបភាពខាងក្រោមទាំងអស់គ្នា៖

















តើប្រិយមិត្តយល់យ៉ាងណា ចំពោះការវិលត្រឡប់របស់ តារាស្រីរូបនេះ?

កែសម្រួលដោយ  កញ្ញា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]