ចិញ្ចៀនភ្នែកមនុស្សយន្ត ផលិតដោយសាកលវិទ្យាល័យ Keio ប្រទេសជប៉ុន ដែលអាចបិទបើកតាមចិត្ត ​តាមចលនាដៃ និង តាមសំឡេងម្ចាស់វា ។ ចិញ្ចៀននេះមិនទាន់ចេញលក់នៅឡើយទេ កំពុងនៅក្រោមការសាកល្បង ។ ខ្លែរឡូតគិតថាចិញ្ចៀននេះគួរឲ្យខ្លាចជាង ចិញ្ចៀន Lord of the ring ទៅទៀត ព្រោះមើលទៅវាដូចភ្នែកខ្មោចមួយគូ នៅលើដៃមនុស្ស សូមមើលរូប និង វីដេអូខាងក្រោម៖

Lord of the ring

SouZou Creations បង្កើតចិញ្ចៀនមានរាងជាគ្រឿងបរិភោគផ្សេងៗ ហើយ អ្វីដែលពិសេសគឺផ្នែកមួយនៃចិញ្ចៀន ហាក់ដូចជាសំកាំងលើអាកាស។ នៅក្នុងរូបខាងក្រោម ស្លាបព្រា និង កំប៉ុងស្រាបៀរ ហាក់បីដូចជាសំកាំងលើអាកាស ។

ប្រិយមិត្តដែលចូលចិត្តសាច់អាំងចង្កាក់ ប្រហែលជាចង់បានចិញ្ចៀនដូចក្នុងរូបខាងក្រោម ។ ចិញ្ចៀននេះមានឈ្មោះថា Shish Kabob Ring ហើយសាច់និងបន្លែមិនមែនរបស់ពិតទេ។ 

អ្នកច្នៃគ្រឿងអលង្ការ Alessandro Beda មកពីប្រទេស Portugal ផលិតចិញ្ចៀនដែលមានរាងដូច ក្បាលម៉ាស៊ីនទឹកដែលមានពីរពណ៌ ប្រាក់ដែលតំណាងឲ្យត្រជាក់ និង មាសតំណាងឲ្យក្ដៅ។

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]