Spider-Man ស៊េរីចាស់ចេញមុខបកស្រាយជុំវិញ​ពាក្យ​ចចាម​​អារាមថានឹងឆ្លងចក្រវាលមកបង្ហាញខ្លួនក្នុង Spider-Man វគ្គ​ថ្មី​

//s9.kh1.co/69/692d7df02bd81a98ae4d62a3d818d8b0292a01c5.jpg
តារា & កម្សាន្ដ

 ០៥-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

បណ្តាអ្នកគាំទ្រខ្សែស្រឡាយរឿង Spider-Man មានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះពាក្យ​ចចាម​អារាម​ដែលថា តួអង្គ Spider-Man សេរីចាស់លោក Tobey Maguire និង Andrew Garfield នឹងចូលរួម​សំដែង​

បរទេស៖ បណ្តាអ្នកគាំទ្រខ្សែស្រឡាយរឿង Spider-Man មានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះពាក្យ​ចចាម​អារាម​ដែលថា តួអង្គ Spider-Man សេរីចាស់លោក Tobey Maguire និង Andrew Garfield នឹងចូលរួម​សំដែង​ជាមួយ​តួ Spider-Man ជំនាន់ថ្មី Tom Holland ក្នុងពហុចក្រវាល (Multiverse) នៃខ្សែភាពយន្តថ្មីដែល​មាន​ចំណងជើង Spider-Man No Way Home

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពតំណាង
រូបភាពតំណាង
តួរ Spider-Man Tobey Maguire , Tom Holland និង Andrew Garfield 
តួរ Spider-Man Tobey Maguire , Tom Holland និង Andrew Garfield 

បុរសវ័យ ៣៧ ឆ្នាំដែលសំដែងជាតួរ Peter Parker ក្នុងរឿង The Amazing Spider-Man វគ្គ១ និង និងវគ្គ២ លោក Andrew Garfield បានបញ្ជាក់ច្បាស់ៗហើយជុំវិញពាក្យចចាមអារាមនេះថា គាត់នឹងមិនបាន​ចូលរួម​សម្តែងក្នុងរឿង Spider-Man No Way Home ទេ ហើយក៏បានស្នើរសុំដល់អ្នកគាំទ្រអោយចៀសវាង​មានការយល់ច្រលំពីពាក្យចចាមអារ៉ាមនេះ។

Andrew Garfield
Andrew Garfield

ថ្លែងនៅក្នុងបទសម្ភាសន៍មួយលោក Andrew Garfield បានឲ្យដឹងថា ៖

ខ្ញុំមិនអាចនិយាយអ្វីបានទេ ប៉ុន្តែសំរាប់ខ្ញុំផ្ទាល់ ខាងផលិតកម្ម ពួកគេកំពុងតែធ្វើអ្វីមួយ ប៉ុន្តែខ្ញុំមិនទទួលបានការហៅពីខាងផលិតកម្មទេ ។

Andrew Garfield

គួរឲ្យដឹងផងដែរថា Villains ដើមទាំង២ដែលយើងបានឃើញក្នុងរឿង Spider-Man សេរីចាស់ ត្រូវបានបញ្ជាក់​ច្បាស់ហើយថានឹងបង្ហាញខ្លួនម្តងទៀតក្នុងវគ្គ No Way Home នេះ ។ លោក Alfred Molina នឹងត្រលប់មក​សម្តែង​ជាតួមនុស្សដៃមឹក Otto Octavius ដដែល ខណៈដែល Jamie Foxx ក៏នឹងត្រលប់មកសម្តែងជាមនុស្ស​អគ្គីសនី Electro ដដែលផងដែរ នៅក្នុងវគ្គ No Way Home នេះ ។

Alfred Molina - Otto Octavius
Alfred Molina - Otto Octavius
Jamie Foxx - Electro 
Jamie Foxx - Electro 

ហេតុផលនេះហើយទើបធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនយល់ថាអាចនឹងឃើញការឆ្លងចក្រវាល (Multiverse) របស់ Spider-Man សេរីចាស់ដែលសំដែងដោយ Tobey Maguire និង Andrew Garfield មកជុំចក្រវាលរួមគ្នាជាមួយ Spider-Man ដែលសម្តែងដោយ Tom Holland ក្នុងវគ្គ No Way Home នេះ ៕

Spider-man
Spider-man
តួរ Spider-Man Tobey Maguire , Tom Holland និង Andrew Garfield 
តួរ Spider-Man Tobey Maguire , Tom Holland និង Andrew Garfield 
spider-man
spider-man
Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T