រដ្ឋបាលខេត្តសៀមរាប ប្រកាស រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែម ចំនួន៣នាក់ទៀត

//s9.kh1.co/73/73b5c7b193593d5c4677fc0d8ecd7cedc1f54bc0.jpg
សង្គម

 ០៥-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

រដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែម ចំនួន៣នាក់ទៀត សរុប៧នាក់ ដែលជាព្រឹត្តិការណ៍ ២០កុម្ភៈ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១

សៀមរាប៖ នៅរសៀលថ្ងៃទី ០៥ ខែឧសភានេះ រដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែម ចំនួន៣នាក់ទៀត សរុប៧នាក់ ដែលជាព្រឹត្តិការណ៍ ២០កុម្ភៈ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ដូចមានរាយនាមខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ឈ្មោះ ម៉ន ប៉ូលីន ភេទស្រី អាយុ៤៦ឆ្នាំ អាសយដ្ឋាននៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ធ្វើដំណើរមកពី រាជធានីភ្នំពេញ។

២. ឈ្មោះ ស្រី ពៅ ភេទស្រី អាយុ៤៧ឆ្នាំ អាសយដ្ឋាននៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ធ្វើដំណើរមកពី រាជធានីភ្នំពេញ។

៣. ឈ្មោះ ម៉ម សុខេន ភេទប្រុស អាយុ៤៧ឆ្នាំ អាសយដ្ឋាននៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ធ្វើដំណើរមកពី រាជធានីភ្នំពេញ។

ក្នុងចំណោមអ្នកទាំងបីនាក់ មានពីរនាក់ជាអ្នកមើលថែ និងម្នាក់ជាអ្នកជំងឺ ត្រូវបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យ ភ្នំពេញ ​កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១។ បន្ទាប់ពីសុខភាពល្អប្រសើរឡើងវិញ អ្នកទាំងបីបានធ្វើដំណើរត្រឡប់មកខេត្តសៀមរាបវិញ តាមរយៈរថយន្តឈ្នួលមួយគ្រឿង ហើយ មកដល់ម៉ោង៣ភ្លឺ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានយកសំណាកវិភាគទទួលបានលទ្ធផលអវិជ្ជមាន និងឱ្យបន្តធ្វើចត្តាឡីស័កនៅផ្ទះ។ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីក្រុមគ្រូពេទ្យពិនិត្យសំណាកលើកទី២ ទើបទទួលដឹងថា ពួកគេទាំង ០៣នាក់ឆ្លងកូវីដ១៩។

គួរជម្រាបដែរថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥៤នាក់ បានព្យាបាលជាសះ-ស្បើយចំនួន១៦នាក់ ស្លាប់១នាក់ និង៣៧នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត៕

សម្រាប់ព័ត៌មានបន្ថែម និង រហ័ស សូមចុច៖ https://t.me/khmerload
សូមអានសេចក្ដីជូនដំណឹងលម្អិតខាងក្រោមនេះ៖

លិខិតជូនដំណឹង
លិខិតជូនដំណឹង
លិខិតជូនដំណឹង
លិខិតជូនដំណឹង
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T