មើលមិនចង់ស្គាល់! បាត់មុខពីសិល្បៈមួយរយៈ Gillian Chung ផ្លាស់ប្តូរ​មួយ​ទំហឹង

//s9.kh1.co/8f/8fb5dfec1d9b05ef9adadd498b007aa455d56ce7.jpg
តារា & កម្សាន្ដ

 ០៥-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

មើលមិនចង់ស្គាល់! ក្រោយបាត់មុខពីសិល្បៈមួយរយះ Gillian Chung ហាក់បង់រូបបង់ឆោមខ្លាំង ក្រោយលែងលះកាលពី ២០២០

ហុងកុង៖ Gillian Chung ជាតារាស្រីល្បីលំដាប់ជួរមុខនៅហុងកុង ក្រោយសាងស្នាដៃជាមួយភាព​យន្តល្បីៗ​រាប់មិន​អស់ ទាំងរឿងភាគនិងភាពយន្តខ្នាតធំ។ការបាត់មុខពីវិស័យសិល្បៈត្រូវបានអ្នកនាងបញ្ជាក់ច្បាស់ៗថា ក្រោយ​រៀបការ​​ជាមួយអតីតស្វាម៉ីមួយអ្នកនាងក៏ចង់សម្រាកពីអាជីពមួយនេះដើម្បីមានពេល​ជួបជុំគ្រួសារ និងមានពេល​មើល​ថែរក្សា​កូនៗព្រមទាំងផ្ទះសម្បែងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែគួរឲ្យសោកស្ដាយក្រោយបាត់មុខមួយរយះក្នុងវិស័យមួយនេះ អ្នកនាងក៏ត្រឡប់មកវិញជាថ្មីក្រោយលេចឮ​ដំណឹង​ថា​អ្នកនាងបានលែងលះស្វាម៉ីបាត់ហើយ។ក្រោមបទសំភាសន៍ជាមួយកម្មវិធីទូរទស្សន៍ល្បីឈ្មោះមួយនៅហុងកុង អ្នកនាងបានប្រាប់ថាអ្នកនាងបានលែងលះស្វាម៉ីហើយកាលពីចុងឆ្នាំ ២០២០ អ្វីដែលគ្រប់គ្នាស្រឡាំងគាំងនោះគឺ​សម្រស់របស់គាត់ហាក់ប្រែប្រួលស្ទើរតែ ១៨០ដឺក្រេឯណោះ ពោលគឺខុសគ្នាដាច់ពីកំឡុងអ្នកនាងប្រឡូកក្នុងវិស័យ​សិល្បៈ។

អ្នកគាំទ្ររបស់ Gillian Chung សង្ស័យថានាងអាចនឹងស្រ្តេសខ្លាំងពេក ទើបញ៉ាំ​អី​លែង​គិត ហើយ​គ្រប់គ្រង​ទម្ងន់​ខ្លួន​ឯង​លែង​បាន៕

Gillian Chung
Gillian Chung
Gillian Chung
Gillian Chung
Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T