ចរិតអ្នកម្នាងពិតៗ! ត្រឹមរយៈពេល៣ឆ្នាំ Li BingBing បណ្តេញអ្នកបម្រើ ២០នាក់ ព្រោះតែធ្វើមិនត្រូវចិត្ត

//s9.kh1.co/97/97fcc7835076b07b5a18d4d536a4d62505abb0c3.jpg
តារា & កម្សាន្ដ

 ០៥-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

អ្នកបម្រើធ្វើមិនត្រូវចិត្ត Fan BingBing គឺមិនទុកឡើយ ​ដេញអស់ ២០នាក់ក្នុង​រយៈពេល ៣ឆ្នាំចុងក្រោយ

ចិន៖ យោងទៅតាមគេហទំព័រ 163 បានរាយការណ៍ថានៅពេលតារាសម្តែងស្រី Li BingBing ចូលរួមក្នុងកម្មវិធីបានទម្លាយប្រាប់ថា នាងចូលចិត្តភាពស្អាតខ្លាំងណាស់ ដែលនាងធ្លាប់ឲ្យស្រីធ្វើការងារក្នុងផ្ទះចំនួន ២០ នាក់ លាឈប់ពីការងារ រយៈពេល ៣ ឆ្នាំចុងក្រោយ ពីព្រោះពួកគេមិនបំពេញតាមតម្រូវការរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ តារាសម្តែងរូបនេះ បានសារភាពថាទោះបីជាមនុស្សជាច្រើន ធ្វើការងារមួយនេះបានល្អក៏ដោយ បើសិនមិនអនុវត្តតាមដំណើរការដែលនាងតម្រូវនោះ ដូច្នេះពួកគេមិនអាចទទួលយកការងារនេះបាន​ ជាលទ្ធផលនាងមានតែសុំឲ្យពួកគេលាឈប់ពីការងារនេះ ហើយរកអ្នកថ្មីមកជំនួសទៅវិញ។

លើសពីនេះទៀតគេហទំព័រ 163 បង្ហាញបន្ថែមទៀតថា Li BingBing បើសិនមានភ្ញៀវទៅលេងផ្ទះរបស់នាង តារាស្រីរូបនេះក៏មិនអនុញ្ញាត្តិឲ្យអង្គុយផ្ទាល់លើសាឡុងទេ ទាល់តែយកក្រណាត់មកទ្រាប់អង្គុយ ជាពិសេសនោះ បើសិនមានភ្ញៀវសក់វែង រញ៉េរញ៉ៃមកលេងផ្ទះ នាងនឹងមិនអនុញ្ញាត្តិឲ្យចូលផ្ទះជាដាច់ខាត។

តួយ៉ាង Li BingBing ត្រូវបានគេស្គាល់ជាសិល្បករមួយ ដែលឈ្លក់វង្វេងនឹងភាពស្អាតនៅក្នុងឧស្សាហកម្មកម្សាន្តចិន ដោយកាលពីមុន ត្រូវបានលើកមកនិយាយថា នាងមានបង្គន់អនាម័យសម្រាប់ភ្ញៀវអ្នកក្រៅមកលេងផ្ទះ ខណៈពេលមួយ មានភ្ញៀវម្នាក់ បានទៅបង្គន់ខុស បន្ទាប់ពីនោះនាងឲ្យគេ ជួសជុលផ្លាស់ប្តូរបង្គន់ថ្មីតែម្តង ថែមទាំងប្តូរជញ្ជាំងសារជាថ្មីផងដែរ៕

ប្រភព៖ zingnews.vn

សូមទស្សនារូបភាពខាងក្រោម៖

Li BingBing
Li BingBing
Li BingBing
Li BingBing
Li BingBing
Li BingBing
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T