ស្នេហ៍អស់និស្ស័យ? ​ទាក់ទងគ្នាបាន ៤ឆ្នាំ Jungwoon ប្រកាសចែក​ផ្លូវជាមួយ​គូស្នេហ៍

//s9.kh1.co/bf/bf34f1d838c14a8cc0f95ae275c83f75a0071604.jpg
តារា & កម្សាន្ដ

 ០៥-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ស្នេហ៍អស់និស្ស័យ! ក្រោយទាក់ទងគ្នាបាន ៤ឆ្នាំ Jungwoon ប្រកាសចែកផ្លូវជាមួយសង្សារ

កូរ៉េខាងត្បូង៖ គួឲ្យសោកស្ដាយក្រោយទាក់ទងគ្នាបានបួនឆ្នាំ ពេលនេះតារាចម្រៀងប្រចាំក្រុម Nine Muse លោក Jungwoon បានសម្រេចចិត្តចែកផ្លូវគ្នាដើរជាមួយកញ្ញា Kyungri ហើយ ក្រោយអ្នកទាំងពីរនៅឆ្ងាយគ្នាមួយរយៈ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមការចុះផ្សាយរបស់ Koreaboo បានបង្ហើបឲ្យដឹងថាពួកគេទាំងពីរបានប្រកាសថាមានចំណង​ស្នេហ៍​ជាមួយ​​គ្នាឲ្យមហាជនបានដឹងនៅកំឡុងដើមឆ្នាំ ២០១៧។ ក្រោយទាក់ទងគ្នាមកដល់ឆ្នាំ ២០២០ លោក  Jungwoon មានភារកិច្ចជាប់ខ្លួនមួយគឺត្រូវធ្វើជាទាហានបម្រើជាតិរយៈពេលយូរ បើទោះបីជាត្រូវទៅធ្វើជាទាហាន មែនពិតតែទំនាក់ទំនងពួកគេហាក់នៅដូចដើមធម្មតា ពោលគឺនៅឆាត ខលរកគ្នាតាមរលកធាតុអាកាសជាធម្មតា។

យ៉ាងណាមិញ ដំណឹងដ៏រំជួលមួយក៏បានបែកធ្លាយឡើង ក្រោយម្ចាស់ផលិតកម្មចេញមុខមកបញ្ជាក់ច្បាស់ៗ ថា Jungwoon និងកញ្ញា Jungwoon សម្រេចថាបែកគ្នាជាផ្លូវការហើយ៕  

Jungwoon និងកញ្ញា Jungwoon 
Jungwoon និងកញ្ញា Jungwoon 
Jungwoon និងកញ្ញា Jungwoon 
Jungwoon និងកញ្ញា Jungwoon 
Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T