សង្ស័យអាចទៅមែន! គ្រួសាររបស់ Ronaldo ជម្រុញឲ្យគាត់ចាកចេញពី Juventus ទៅចូលរួមក្លិបចាស់មួយនេះវិញ

//s9.kh1.co/49/499732abf00feb3d2b5b811fecce4bfa430f86c4.jpg
កីទ្បា

 ០៥-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

គ្រួសាររបស់ Ronaldo ជម្រុញឱ្យគាត់ទៅចូលរួមជាមួយក្រុម Sporting នៅពេលដែលគាត់ចាកចេញពី Juventus។

អឺរ៉ុប៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា គ្រួសាររបស់កីឡាករ Cristiano Ronaldo បានជម្រុញឱ្យខ្សែប្រយុទ្ធរបស់ Juventus រូបនេះ គួរតែត្រឡប់ទៅចូលរួមជាមួយ Sporting Lisbon វិញ នាឆ្នាំក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Cristiano Ronaldo
  កីឡាករ Cristiano Ronaldo

គួរបញ្ជាក់ថា បុរសវ័យ ៣៦ ឆ្នាំនៅសល់កុងត្រាជាមួយក្រុមសេះបង្កង់រហូតដល់ដំណាច់រដូវកាលក្រោយ ហើយជារឿយៗតែងតែមានពាក្យចចាមអារាមជាច្រើនបានចុះផ្សាយថាគាត់ចង់ទៅចូលរួមជាមួយក្លិបពីកុមារភាពរបស់គាត់វិញ នៅពេលដែលគាត់ចាកចេញពីក្លិបបច្ចុប្បន្ន។

  កីឡាករ Cristiano Ronaldo
  កីឡាករ Cristiano Ronaldo

យ៉ាងណាមិញ អនាគតរបស់គាត់ក្នុងការស្នាក់នៅទីក្រុម Turin គឺកំពុងស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ បន្ទាប់ពីក្រុម Juventus បានធ្លាក់ចេញពី Champions League ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយ ក្រោមថ្វីជើងក្រុម Porto

  កីឡាករ Cristiano Ronaldo
  កីឡាករ Cristiano Ronaldo

យោងតាមការចុះផ្សាយរបស់កាសែត Record បានឱ្យដឹងថា Ronaldo គាត់ចង់បញ្ចប់អាជីពរបស់គាត់នៅ Sporting ហើយក្នុងនោះគ្រួសាររបស់គាត់ក៏បានគាំទ្រឱ្យគាត់ចាកចេញទៅក្លិបមួយនេះផងដែរ។

ប្រភពSportsMole

  ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម:
https://t.me/khmerload

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T