ល្អខ្លាំង! Ferdinand ថា Foden បានវ៉ាដាច់កីឡាកររូបនេះដើម្បីក្លាយជាកីឡាករវ័យក្មេងដែលល្អជាងគេនៅលើលោកហើយ

//s9.kh1.co/24/248520385e1952b794b2779d1369ed9e482ac309.jpg
កីទ្បា

 ០៥-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

លោក Rio Ferdinand ថា​ Erling Haaland មិនទាន់ឈានដល់កម្រិតរបស់ Phil Foden

អង់គ្លេស៖ លោក Rio Ferdinand បានកោតសរសើរពីសមត្ថភាពរបស់កីឡាករ Phil Foden មិនដាច់ពីមាត់ និង ចាត់ទុកកីឡាករសញ្ជាតិអង់គ្លេសខាងលើ  ជាកីឡាករវ័យក្មេងដែលល្អជាងគេនៅលើលោកទៀតផង ពោលល្អជាង Erling Haaland ទៅទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Rio Ferdinand
  លោក Rio Ferdinand

ជាការពិតណាស់ នៅពេលបច្ចុប្បន្ន Foden កំពុងតែបង្ហាញនូវទម្រង់លេងបានល្អខ្លាំងមែនទែន ដោយរូបគេតែងតែទទួលបានការជឿជាក់ និង ទុកចិត្តក្នុងការដាក់ឲ្យលេងជាជម្រើសដំបូងក្រោមការដឹកនាំរបស់លោក Pep Guardiola។ នៅក្នុងការប្រកួតយប់មិញផងដែរ Foden ក៏បានរួមចំណែកជួយក្រុមទទួលបានជ័យជម្នះលើ Manchester City ក្នុងលទ្ធផល ២ទល់នឹង០ ដើម្បីកក់កៅអីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League។

កីឡាករ Phil Foden
កីឡាករ Phil Foden

លោក Ferdinand បាននិយាយថា៖

នៅក្នុងពេលបច្ចុប្បន្ននេះ ខ្ញុំអាចនិយាយបានថា Foden គឺ ជាកីឡាករវ័យក្មេងដែលល្អជាងគេនៅលើលោក។ Haaland មិនទាន់ស្ថិតនៅក្នុងកម្រិតនេះនៅឡើយទេ ហើយ Foden កំពុងស្ថិតនៅក្នុងកម្រិតកំពូលហើយ។ ខ្ញុំមិនមែនជាអ្នកគាំទ្ររបស់ Man City ឡើយ ប៉ុន្តែ វាពិតជាជក់ចិត្តក្នុងការទស្សនាពួកគេលេងបាល់៕

លោក Rio Ferdinand
កីឡាករ Phil Foden
កីឡាករ Phil Foden
កីឡាករ Erling Haaland
កីឡាករ Erling Haaland

ប្រភពdailymail

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖

https://t.me/khmerload

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T