មិនដែលដឹងសោះ! តាមពិត ស៊ូ ស៊ីរីកា ជោគជ័យមានថ្ងៃនេះ ដោយសារតែមនុស្សម្នាក់នេះ?(មានវីដេអូ)

//s9.kh1.co/f1/f1e6fbd79fccc479f2440eadc8108516419c497c.jpg
តារា & កម្សាន្ដ

 ០៥-ឧសភា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ស៊ូស៊ីរីកា ជោគជ័យមានថ្ងៃនេះ ដោយសារតែលោកស្រីកែវមន្ថា ដែលជាលោកយាយ និងធ្លាប់ជាអតីតតារាចម្រៀងដ៏ល្បីឈ្មោះមួយរូប

ភ្នំពេញ: មហាជន និងប្រិយមិត្ត ទាំងអស់ពិតជាបានស្គាល់ នៅតារាចម្រៀងស្រីដ៏ល្បីល្បាញមួយរូបគឺ កញ្ញា ស៊ូស៊ីរីកា ដែលជាតារាចម្រៀងស្រីប្រចាំផលិតកម្មថោន និងជាចៅស្រីរបស់អតីតតារាចម្រៀងស្រីដ៏ល្បីនាកំឡុងទសវត្សទី៦០ គឺលោកស្រីកែវ មន្ថា ដោយកាលពីពេលថ្មីៗនេះ នៅក្នុងកម្មវិធីTalk show ចឹង ហ្អេ ដោយកញ្ញាបានធ្វើការបកស្រាយថា នៅពីក្រោយភាពជោគជ័យរបស់កញ្ញា រហូតមកដល់សព្វថ្ងៃ កញ្ញាបានទទួលការបង្ហាត់បង្រៀននៅរបៀបច្រៀងពីសំណាក់លោកយាយ បើទោះបីជាគាត់រាងកាច និងមានវិន័យតឹងរឹងយ៉ាងណាក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កញ្ញា ស៊ូស៊ីរីកា
កញ្ញា ស៊ូស៊ីរីកា

គួរកត់សម្គាល់ផងដែរថា នៅក្នុងបទសម្ភាសន៍នោះ កញ្ញា ស៊ូ ស៊ីរីកា បានឆ្លើយតបទៅនឹងសំនួររបស់ពិធីការនី កុសុម៉ា ដែលបានសួរថា តើធ្លាប់ខឹងលោកយាយដែរឬអត់? ខណ:នោះ ស្រាប់តែកញ្ញា ស៊ូស៊ីរីកា តបយ៉ាងដូច្នេះថា÷

កញ្ញា ស៊ូស៊ីរីកា និងលោកស្រី កែវមន្ថា
កញ្ញា ស៊ូស៊ីរីកា និងលោកស្រី កែវមន្ថា

ខឹងៗបង ហើយធ្លាប់មួរម៉ៅទៀត ប៉ុន្តែដល់ពេលទីបញ្ចប់ក្រោយភាពជោគជ័យរបស់យើង គឺការខិតខំប្រឹងប្រែង ត្រងត្រាប់ស្តាប់តាមការណែនាំរបស់គាត់៕

កញ្ញា ស៊ូស៊ីរីកា

ចង់េជ្រាបឲ្យបានច្បាស់បន្ថែមទៀតនោះ សូមទស្សនាវីដេអូខាងក្រោម÷

ប្រភពដកស្រង់វីដេអូ: ហ្វេសប៊ុក ចឹងហ្អេ

ស៊ូ ដាណេ
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T