តារាសម្តែងឥណ្ឌារូបនេះ សុខចិត្តលក់របស់ដែលមានតម្លៃដើម្បីទិញអុកស៊ីសែន សម្រាប់ជូនអ្នកខ្វះខាត

//s9.kh1.co/85/85f789d82851e48ae7a095067a54b3e91499b97a.jpg
តារា & កម្សាន្ដ

 ០៥-ឧសភា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ទង្វើរបស់តារាសម្តែងជនជាតិឥណ្ឌាក្នុងការលក់ម៉ូតូ ដែលលោកចូលចិត្ត ដើម្បីចំណាយលុយទិញម៉ាស៊ីនអុកស៊ីសែន ត្រូវបានមនុស្សជាច្រើនកោតសរសើរ។

ឥណ្ឌា៖ យោងតាមកាសែត Hindustan Times បានអោយដឹងថាតារាសម្តែង Harshvardhan Rane បានសម្រេចចិត្តលក់ម៉ូតូដ៏មានតម្លៃរបស់ខ្លួន ដើម្បីយកថវិកានឹងចំណាយសម្រាប់ការទិញបំពង់ខ្យល់អុកស៊ីសែន ជួយប្រជាជនឥណ្ឌាកំពុងតែវាយលុក រោគរាតត្បាតកូវីដ ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពដដែលបានបន្តទៀតថា តារាសម្តែងរូបនេះបានគិតពីរបីសប្តាហ៍បន្ទាប់មកក៏សម្រេចចិត្តលក់ របស់ដែលលោកស្រលាញ់បែបនេះ ដោយក្នុងនោះរូបលោកបានបកស្រាយដូច្នេះថា៖ 

មានវានៅមុខផ្ទះ វាជាអ្វីៗទាំងអស់ក្នុងជីវិតខ្ញុំ ឥឡូវនេះខ្ញុំមានអារម្មណ៍ថាវាចាំបាច់ត្រូវប្រើសម្រាប់គោលបំណងដែលមានអត្ថន័យឬសម្រាប់អ្នកដែលត្រូវការវាជាង។

Harshvardhan

ក្នុងពេលបច្ចុប្បន្ននេះប្រទេសឥណ្ឌាកំពុងប្រឈមមុខនឹងការកើនឡើងនៃការឆ្លង និងការមរណភាព ដែលមានចំនួនច្រើនគួរឲ្យមានការព្រួយបារម្ភ ដោយមនុស្សស្លាប់នៅខាងក្រៅមន្ទីរពេទ្យ ដែលគ្មានកន្លែងបញ្ចុះសព មិនត្រឹមតែប៉ុណ្ណោះ កំឡុងពេលនេះ កំពុងតែខ្វះខាតគ្រែមន្ទីរពេទ្យ ក៏ដូចជាបំពង់ខ្យល់ស៊ីឡាំងអុកស៊ីសែន និងប្រភពថាមពលផ្សេងៗ ទៀតផងដែរ៕

ប្រភព៖ zingnews.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Harshvardhan Rane
Harshvardhan Rane
Harshvardhan Rane
Harshvardhan Rane
Harshvardhan Rane
Harshvardhan Rane
Harshvardhan Rane និងម៉ូតូរបស់លោក
Harshvardhan Rane និងម៉ូតូរបស់លោក
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T