ប្រវត្តិស្នេហារយៈពេល ២៧ឆ្នាំ របស់ Bill Gates និងភរិយា មុន​​​​ប្រកាស​​លែង​លះ

//s9.kh1.co/46/4669d44f2a9dcdc2353fc8b806cb24b88298dd5b.png
តារា & កម្សាន្ដ

 ០៥-ឧសភា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ស្ថាបនិករបស់ក្រុមហ៊ុន Microsoft លោក Bill Gate បានប្រកាស់ជាផ្លូវការនូវ​ដំណឹងលែងលះ​គ្នាជា​សាធារណៈ​ ក្រោយពីរៀបការរួមរស់ជាមួយគ្នាអស់រយៈពេល២៧ឆ្នាំ

កាលពីពេលថ្មីៗនេះ ស្ថាបនិករបស់ក្រុមហ៊ុន Microsoft លោក Bill Gate បានប្រកាស់ជាផ្លូវការនូវដំណឹង​លែងលះគ្នា​ជាសាធារណៈក្រោយពីរៀបការរួមរស់​ជាមួយគ្នា​អស់រយៈពេល២៧ឆ្នាំ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  Bill Gates និង Malinda Gate
  Bill Gates និង Malinda Gate

សេដ្ឋីបច្ចេកវិទ្យារូបនេះ បានប្រកាសលើគណនីបណ្តាញសង្គម Twitter របស់ខ្លួនយ៉ាងដូច្នេះថា៖

បន្ទាប់ពីកិច្ចព្រមព្រៀងដ៏ធំ និងការងារជាច្រើននៅលើទំនាក់ទំនងរបស់យើង យើងបានធ្វើការសម្រេចចិត្តបញ្ចប់ជីវិតអាពាហ៍ពិពាហ៍របស់យើង។ ឆ្លងកាត់រយះពេល២៧ឆ្នាំ យើងទទួលបានបុត្រាបុត្រីចំនួន៣នាក់ ហើយយើងក៏បានបង្កើតនូវអង្គការសប្បុរសធម៌​ដែលបានធ្វើការនៅជុំវិញពិភពលោក ដើម្បីថែទាំងដល់ សុខភាព និងការរស់នៅ​របស់មនុស្ស ។យើងបន្តរចែករំលែកភាពជឿជាក់នៅក្នុងបេសកកម្មនោះ ហើយយើងនៅតែ​បន្តរធ្វើការ​ជាមួយគ្នាក្នុងអង្គការសប្បុរសធម៌ ប៉ុន្តែយើងអស់ជំនឿហើយថាយើងនឹងអាច បន្តទៅមុខជាមួយគ្នានូវទំព័របន្ទាប់នៃជីវិតរបស់យើង។ យើងសុំចន្លោះដកឃ្លា និង ឯកជន​ភាព​សម្រាប់គ្រួសារយើង ដូចដែលយើងចាប់ផ្តើមអវិជ្ជមាននៅក្នុងជីវិតថ្មីនេះ។

Malinda Gate និង Bill Gates

រំលឹកពីទំនាក់ទំនងស្នេហាដំបូងរបស់អ្នកទាំង២ Bill Gates និង Melinda Gates បានចាប់ផ្តើមទាក់ទងគ្នាក្នុង​អំឡុងឆ្នាំ១៩៨៧ បន្ទាប់ពីបានជួបគ្នាក្នុងពិព័រណ៍ពាណិជ្ជកម្មមួយនៅទីក្រុង New York ។ បន្ទាប់ពីចាប់ផ្តើម​មាន​ទំនាក់ទំនងនឹងគ្នា អ្នកស្រី Melina Gates បានចាប់ផ្តើមធ្វើការក្នុងនាយកដ្ឋានទីផ្សា ក្នុងក្រុមហ៊ុន Microsoft ដែលជាក្រុមហ៊ុនដែលមាន Bill Gates ជាស្ថាបនិក ហើយក្រោយមកអ្នកស្រីក៏បានឡើងជា នាយកចាត់ការទូទៅនៃ​ផលិត​ផលព័ត៌មាន (General Manager of Information Products) ក្នុងឆ្នាំ១៩៩០ ។

  Bill Gates និង Malinda Gate
  Bill Gates និង Malinda Gate
  Bill Gates និង Malinda Gate
  Bill Gates និង Malinda Gate

ក្រោយក្រោយមក Bill Gates និង Melinda Gates ដែលមានកូនបីនាក់ជាមួយគ្នា បានរៀបការនៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៩៤ នៅកោះហាវ៉ៃ ហើយបានរស់នៅក្នុងវិមាន Xanadu 2.0 ដ៏ល្បីល្បាញរបស់ពួកគេដែលមើលពីលើ Lake Washington នៅរដ្ឋ Medina ។ ក្រោយមកនៅឆ្នាំ១៩៩៦ អ្នកស្រី Melinda Gates ក៏បានលាឈប់ពី​ការងារ​ដើម្បីមើលថែគ្រួសារនៅផ្ទះ ។

  Bill Gates និង Malinda Gate
  Bill Gates និង Malinda Gate
  Bill Gates និង Malinda Gate និងកូនៗ
  Bill Gates និង Malinda Gate និងកូនៗ

គួរឲ្យដឹងផងដែរថា លោក Bill Gates និង អ្នកស្រី Melinda Gates បានបង្កើតអង្គការសប្បុរសធម៌មួយរួមគ្នា​ក្នុង​ឆ្នាំ២០០០ ដែលមានឈ្មោះថា Bill and Melinda Gates Foundation ដែលសព្វថ្ងៃបានក្លាយជាអង្គការ​សប្បុរសធម៌​ធំបំផុត​មួយលើពិភពលោកដោយមានមូលនិធិប្រមាណជិត ៥០ ពាន់លានដុល្លារ ៕

  Bill Gates និង Malinda Gate ក្នុងកម្មវិធីមនុស្សធម៌
  Bill Gates និង Malinda Gate ក្នុងកម្មវិធីមនុស្សធម៌
  Bill Gates និង Malinda Gate
  Bill Gates និង Malinda Gate
  Bill Gates និង Malinda Gate
  Bill Gates និង Malinda Gate
Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T