Tuchel និយាយថា Chelsea នឹងខំសម្រេច​រឿងមួយ​នេះ​ឲ្យ​បាន​

//s9.kh1.co/42/427fab60bfe7519ca9abd38d860c6cc9fad04adf.jpg
កីទ្បា

 ០៥-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

លោក Thomas Tuchel អ្នកចាត់ការរបស់ក្រុមតោខៀវ Chelsea បាននិយាយថាក្រុមរបស់លោក​នឹងធ្វើគ្រប់យ៉ាង​ដើម្បី​អាចយកឈ្នះ Real Madrid

លោក Thomas Tuchel អ្នកចាត់ការរបស់ក្រុមតោខៀវ Chelsea បាននិយាយថាក្រុមរបស់លោក​នឹងធ្វើគ្រប់យ៉ាង​ដើម្បីអាចយកឈ្នះ Real Madrid បាននៅក្នុងការប្រកួតជើងទីពីរនៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័តពានរង្វាន់ UEFA Champion League ដើម្បីធានាកៅអីទៅវគ្គផ្តាច់ព្រ័ត ។ លោកក៏បាននិយាយដែរថា ក្រុមរបស់លោកបានរៀបចំ​យ៉ាង​ល្អ ហើយកីឡាករនីមួយៗពោរពេញទៅដោយទឹកចិត្តសម្រាប់យកឈ្នះប្រកួតមួយនេះ។ ទោះបីជាមានគ្រាប់បាលក្រៅដីមួយគ្រាប់ក៏ដោយក្តី ក៏លោកនៅតែនិយាយថា លោកនឹងបន្តព្យាយាមនិងមិនឲ្យ Real Madrid យកឈ្នះក្រុមលោកឡើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Thomas Tuchel
លោក Thomas Tuchel

គួរបញ្ជាក់ថា នៅក្នុងរាត្រីនេះក្រុមតោខៀវ Chelsea នឹងត្រូវបើទ្វាកីឡាដ្ឋានដើម្បីទទួលអធិរាជសរ Real Madrid ក្នុងការប្រកួតជើងទីពីរនៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័តពានរង្វាន់ UEFA Champion League ខណៈដែលលទ្ធផល​ក្នុងជើង​ទីមួយ​សរុបបានត្រឹមតែ ១ ទល់នឹង ១ តែប៉ុណ្ណោះ៕

លោក Thomas Tuchel
លោក Thomas Tuchel
Songkrea Oueng
ReaRea (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T