ចេញម្នាក់ទៀតហើយ! Bayern ប្រកាសពីការចាកចេញរបស់​វីរ​បុរស​ម្នាក់

//s9.kh1.co/d5/d5d99ce3b0862241c65f53156691fc41875067e5.jpg
កីទ្បា

 ០៥-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ក្លឹបយក្ស Bayern Munich បានប្រកាសជាផ្លូវការថា វីរបុរសរបស់ក្លឹបម្នាក់កីឡាករ Javi Martinez នឹងចាកចេញ​ពីក្លឹប​នៅចុងរដូវកាលនេះ

ក្លឹបយក្ស Bayern Munich បានប្រកាសជាផ្លូវការថា វីរបុរសរបស់ក្លឹបម្នាក់កីឡាករ Javi Martinez នឹងចាកចេញ​ពីក្លឹបនៅចុងរដូវកាលនេះ។ តាំងពីចូលរួមជាមួយ Bayern កាលពីឆ្នាំ ២០១២ មកកីឡាករខ្សែបម្រើការពាររូបនេះ បានបង្ហាញខ្លួនឲ្យក្រុមបាន ១៦៣ ដងនិងរកគ្រាប់បាល់បាន ៩ គ្រាប់ទៀតផង ។ នៅក្នុងរយៈពេល ៩ ឆ្នាំជាមួយ​ក្លឹប កីឡាករដែលមានកម្ពស់ ១.៩៣ ម៉ែត្ររូបនេះបានឈ្នះពានរង្វាន់ Bundesliga ចំនួន ៨ ដងហើយប្រសិនបើ Bayern ឈ្នះពានមួយនេះនៅក្នុងរដូវកាលនេះទៀត រូបគេនឹងឈ្នះពាននេះ ៩ ដងនៅក្នុង ៩ រដូវកាលជាប់គ្នា ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Javi Martinez
កីឡាករ Javi Martinez

គួរបញ្ជាក់ផងដែរថា ក្លឹបបានប្រកាសពីការចាកចេញរបស់កីឡាកររូបនេះបន្ទាប់ពីកុងត្រារបស់គេមិនត្រូវបានបន្ត ហើយនឹងផុតនៅរដូវក្តៅនេះ៕

កីឡាករ Javi Martinez
កីឡាករ Javi Martinez
Songkrea Oueng
ReaRea (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T