ឪពុក Neymar យល់ព្រមលើកិច្ចសន្យារយៈពេល ៥ ឆ្នាំរបស់ PSG ក្នុងលក្ខខណ្ឌដូចគ្នានឹងកិច្ចសន្យាមុន ប៉ុន្តែ...

//s9.kh1.co/52/52d8b0bd65aad9be70755ebf00186331aa9f0d50.jpg
កីទ្បា

 ០៥-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ឪពុករបស់ NEYMAR បានចរចាដោយជោគជ័យនូវកិច្ចសន្យាថ្មីរយៈពេល ៥ ឆ្នាំជាមួយ Paris Saint-Germain

អឺរ៉ុប៖ ឪពុករបស់ NEYMAR បានចរចាដោយជោគជ័យនូវកិច្ចសន្យាថ្មីរយៈពេល ៥ ឆ្នាំជាមួយ Paris Saint-Germain​។ ប៉ុន្តែកីឡាករខ្លួនឯងចង់រង់ចាំរហូតដល់គាត់បានឃើញសំណើរថ្មីរបស់ Barcelona មុនពេលចុះ​ហត្ថលេខា​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Neymar 
Neymar 

Neymar អាយុ ២៩ ឆ្នាំ នៅសល់តែជាងមួយឆ្នាំទៀតលើកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គាត់នៅក្នុងរដ្ឋធានីបារាំង ប៉ុន្តែ​ត្រូវបានគេរំពឹងថានឹងសរសេរកុងត្រាថ្មីមួយរយៈ។

ទោះយ៉ាងណា Barcelona បានចូលក្នុងការប្រណាំងប្រជែងដើម្បីចុះហត្ថលេខាជាមួយរូបគេ ដែលបានធ្វើឱ្យមាន​ការ​ចាប់អារម្មណ៍យ៉ាងខ្លាំង។

ឪពុករបស់ Neymar បានយល់ព្រមលើកិច្ចសន្យារយៈពេល ៥ ឆ្នាំជាមួយ PSG ក្នុងលក្ខខណ្ឌដូចគ្នានឹងកិច្ចព្រម​ព្រៀង​បច្ចុប្បន្នរបស់គាត់។

Neymar 
Neymar 

ប៉ុន្តែ Neymar ដែលប្រាថ្នាចង់បានការវិលត្រឡប់ទៅកាន់ Barcelona វិញនៅរដូវក្តៅឆ្នាំ ២០១៩ នោះត្រូវបាន​គេរាយការណ៍ថាបានងាកទៅរកផែនការប្រកបដោយមហិច្ឆតារបស់ Joan Laporta ដើម្បីនាំត្រលប់ទៅ Calatonia វិញ។

យោងតាមគេហទំព័រ Sport បានអោយដឹងថាលេខ ១០ របស់ PSG បានពន្យាពេលក្នុងការចុះកុងត្រាថ្មីអោយ​បាន​យូរ​បំផុតព្រោះគាត់ចង់លឺសំណើរដែលមានរចនាសម្ព័ន្ធពីបាសេឡូណា។

លោក Laporta វ័យ ៥៨ ឆ្នាំសង្ឃឹមថានឹងនាំយក Neymar មកវិញនៅរដូវក្តៅនេះដើម្បីបង្ហាញដល់ Lionel Messi ថាគាត់យកចិត្តទុកដាក់ខ្ពស់ក្នុងការរកទីតាំងឲ្យក្លឹបឈ្នះ Champions League ម្តងទៀត។

Neymar និង Messi 
Neymar និង Messi 

Neymar ចង់នាំយកពានរង្វាន់ក្របខ័ណ្ឌ Champions League ទៅកាន់ទីក្រុងប៉ារីសហើយគាត់បានប្តេជ្ញាថា​នឹង​ក្លាយ​ជាកីឡាករល្អបំផុតនៅលើពិភពលោក។

ប៉ុន្តែដោយមិនបានទទួលជោគជ័យ គាត់ត្រូវបានជំរុញឱ្យវិលត្រឡប់ទៅ Barca វិញហើយបង្កើតទំនាក់ទំនងដ៏​អស្ចារ្យ​​របស់​គាត់ឡើងវិញនៅលើទីលានជាមួយ Messi ។

Neymar និង Messi 
Neymar និង Messi 

ទោះបីជាយ៉ាងណាក៏ដោយ Neymar នៅតែអាចសម្រេចគោលដៅមួយក្នុងចំណោម PSG របស់គេនៅរដូវកាលនេះ​ទោះបីជាក្តីសង្ឃឹមនៃក្របខ័ណ្ឌ Champions League របស់ពួកគេត្រូវបានរលាយក្រោមថ្វីជើង Man City ក្ដី។

ពេលនេះក្រុមរបស់លោក Mauricio Pochettino ធ្លាក់ចេញនោះ ប្រធានក្រុម PSG នឹងប្រឈមមុខនឹងការភ័យ​ខ្លាច​ប៉ុន្មានសប្តាហ៍នៅពេលដែលទីផ្សារដោះដូរកីឡាករជិតមកដល់។

នៅឆ្នាំ ២០១៩ បាសេឡូណាសុខចិត្តផ្តល់ប្រាក់ខែដល់ Neymar ដូចគ្នាដែលគាត់រកបានក្នុងកំឡុងពេល​ដែលគាត់​ធ្លាប់​នៅ​ជាមួយក្លិប។ ប៉ុន្តែខ្សែប្រយុទ្ធរូបនេះ នឹងទាមទារប្រាក់ឈ្នួលខ្ពស់ជាងនេះដែលជាអ្វីដែល Barca អាចតស៊ូ​ដើម្បី​ផ្ដល់ឱ្យ៕

Chris
Chris Lakes (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T