គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនលោក Vojvoda នឹងទទួលបន្ទុកដឹកនាំក្លិប Fortaleza របស់ប្រេស៊ីលជាផ្លូវការហើយ

//s9.kh1.co/a2/a2331ece12df9046888c6adb2c4a9a438aa2061b.jpg
កីទ្បា

 ០៥-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ក្លិបនៅក្របខណ្ឌប្រេស៊ីល Serie A បាននិយាយថា គ្រូបង្វឹកជនជាតិអាហ្សង់ទីនលោក Juan Pablo Vojvoda ត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ក្លិប Fortaleza សម្រាប់ការប្រគួតដែលនៅសេសសល់នៃរដូវកាលឆ្នាំ ២០២១

ប្រេស៊ីល៖ ក្លិបនៅក្របខណ្ឌប្រេស៊ីល Serie A បាននិយាយថា គ្រូបង្វឹកជនជាតិអាហ្សង់ទីនលោក Juan Pablo Vojvoda ត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ក្លិប Fortaleza សម្រាប់ការប្រគួតដែលនៅសេសសល់នៃរដូវកាលឆ្នាំ ២០២១ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បុរសវ័យ ៤៥ ឆ្នាំរូបនេះត្រូវជំនួសលោក Enderson Moreira ដែលត្រូវបានបណ្តេញចេញពីតំណែងកាលពីថ្ងៃទី ២៥ ខែមេសាបន្ទាប់ពីដឹកនាំក្លិបទទួលលទ្ធផលមិនបានល្អ។

                 ស្ថាបនិកក្លិប Fortaleza លោក Marcelo Paz
                 ស្ថាបនិកក្លិប Fortaleza លោក Marcelo Paz

ស្ថាបនិកក្លិប Fortaleza លោក Marcelo Paz បាននិយាយនៅលើគេហទំព័រផ្លូវការរបស់ក្លឹបថា "យើងកំពុងស្វែងរកអ្នកដែលនៅក្មេងជាមួយនឹងវិធីសាស្រ្តទំនើបដែលធ្វើការជាមួយបច្ចេកវិទ្យានិងសិក្សាគូប្រជែង។ គាត់បំពេញតាមតម្រូវការទាំងអស់នេះ" ។

លោក​ Vojvoda បានឈប់ធ្វើការតាំងពីខែកុម្ភៈនៅពេលដែលគាត់បានចែកផ្លូវជាមួយក្លិប Union La Calera ដែលគាត់បានដឹកនាំឲ្យឈានទៅឈរនៅលំដាប់ទី ២ ក្នុងព្រឹត្តិការណ៍ Primera Division ឆ្នាំ ២០២០ របស់ប្រទេសឈីលី។

  គ្រូបង្វឹកជនជាតិអាហ្សង់ទីនលោក Juan Pablo Vojvoda
  គ្រូបង្វឹកជនជាតិអាហ្សង់ទីនលោក Juan Pablo Vojvoda

ក្នុងអាជីពជាអ្នកគ្រប់គ្រងនិងគ្រូបង្វឹករយៈ ៨ ឆ្នាំរបស់លោក ក្នុងនោះក៏រួមបញ្ចូលទាំងការទទួលបន្ទុកដឹកនាំក្លិបកំពូលៗរបស់អាហ្សង់ទីនមួយចំនួនផងដែរដូចជា៖ ក្លិប Newell's Old Boys, Talleres, Defensa y Justicia និងក្លិប Huracan

ក្លិប Fortaleza នឹងចាប់ផ្តើមយុទ្ធនាការប្រគួតក្នុងក្របខណ្ឌប្រេស៊ីល Serie A ឆ្នាំ ២០២១ របស់ពួកគេជាមួយនឹងការប៉ះគ្នាជាមួយក្លិប Atletico Mineiro នៅថ្ងៃទី ៣០ ខែឧសភាខាងមុខនេះ៕

  គ្រូបង្វឹកជនជាតិអាហ្សង់ទីនលោក Juan Pablo Vojvoda
  គ្រូបង្វឹកជនជាតិអាហ្សង់ទីនលោក Juan Pablo Vojvoda
  គ្រូបង្វឹកជនជាតិអាហ្សង់ទីនលោក Juan Pablo Vojvoda
  គ្រូបង្វឹកជនជាតិអាហ្សង់ទីនលោក Juan Pablo Vojvoda

ប្រភព៖ Xinhua News

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T