មកដឹងលម្អិតអំពីកម្រិតនៃការលេងរបស់ក្រុម PSG និង Man City ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រយប់មិញនេះ

//s9.kh1.co/5e/5e4d9791259f0bd29feb118ae6adee3c4f44ba98.jpg
កីទ្បា

 ០៥-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

​មកដឹងលម្អិតអំពីកម្រិតនៃការលេងរបស់ក្រុម PSG និង Man City ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រយប់មិញនេះ

អឺរ៉ុប៖ Riyad Mahrez និង Phil Foden បានបង្កើតភាពអស្ចារ្យសម្រាប់ក្រុម Manchester City ប៉ុន្តែវាគឺជារាត្រីដែលត្រូវភ្លេចចោលសម្រាប់ Ángel Di María និង PSG ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឥឡូវនេះ យើងមកមើលពីការវិភាគ និងវាយតម្លៃលើកម្រិតនៃការលេងរបស់កីឡាកររបស់ក្រុមទាំងពីរ ។

១. ក្រុម Manchester City ទម្រង់លេង (៤-៤-២)៖   

Ederson (៩ពិន្ទុ) បានបញ្ជូនបាល់ពីចម្ងាយជិត ៦០ ម៉ែត្រដ៏អស្ចារ្យមួយ ដើម្បីនាំឱ្យមានការបើកការវាយលុកហើយបានបញ្ចប់ទៅដោយទទួលបានលទ្ធផលដ៏ជាទីគាប់ចិត្តមួយនៅចំពោះមុខគាត់។

Kyle Walker (៦ពិន្ទុ) បានបិទ Neymar យ៉ាងជិត ហើយយើងមានមោទនភាពចំពោះការចូលរួមចំណែករបស់គាត់ក្នុងការការពារដ៏ល្អ។

John Stones (៩ពិន្ទុ) គាត់បានបង្ហាញវត្តមានដ៏អស្ចារ្យមួយនៅផ្នែកកណ្តាល ដែលវាជាជំនាញអាជីពរបស់គាត់ហើយធ្វើឱ្យគាត់លេងបានកាន់តែប្រសើរឡើង។

Rúben Dias  (៩ពិន្ទុ) បានដឹកនាំឆ្មាំការពារយ៉ាងពូកែ ដោយជនជាតិព័រទុយហ្កាល់រូបនេះបានរារាំងបាល់នៅពេលមានការវាយបកម្តងៗ ប្រកបដោយទំនុកចិត្ត។

Riyad Mahrez
Riyad Mahrez

Oleksandr Zinchenko (៨ពិន្ទុ) គឺជាអ្នកដែលដើរតួរសំខាន់បំផុតក្នុងការរកគ្រាប់បាល់របស់ Mahrez ដោយទទួលបាល់របស់ Ederson ។ គាត់មានភាពឆ្លាតវៃក្នុងការស្វែងរកចន្លោះប្រហោងដើម្បីបញ្ជូនបាល់។ គាត់គឺជាខ្សែបម្រើប្រកបដោយទេពកោសល្យ។

Riyad Mahrez (១០ពិន្ទុ) បានបញ្ចប់ទីយ៉ាងស្អាតនៅក្នុងតង់នីមួយៗ ដើម្បីធានាថា Man City ឡើងទៅវគ្គផ្តាច់ព្រ័ត្រ European Cup លើកដំបូងរបស់ពួកគេ។ កីឡាករជនជាតិអាល់ហ្សេរីរូបគឺជាខ្សែប្រយុទ្ធដ៏ខ្លាំងក្លា។

Riyad Mahrez
Riyad Mahrez

Fernandinho (៨ពិន្ទុ) ប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រយប់មិញ គឺចំថ្ងៃកំណើតអាយុ ៣៦ឆ្នាំរបស់គាត់ ហើយបានផ្តល់ឱ្យខ្សែបម្រើកណ្តាលរូបនេះ នូវការបំពេញតួនាទីដ៏ចាំបាច់ក្នុងការធ្វើជាប្រធានក្រុម។

Ilkay Gündogan (៨ពិន្ទុ) គាត់តែតែត្រៀមខ្លួនរួចរាល់ជានិច្ចក្នុងការទទួល និងបញ្ជូនបាល់ទៅទីធ្លាចង្អៀត និងជាកីឡាករដែលមានចក្ខុវិស័យគឺល្អបំផុត។

Phil Foden (៩ពិន្ទុ) កីឡាករខ្សែបម្រើរូបនេះ មានអាយុទើប ២០ ឆ្នាំ តែបានបង្កើតឱកាសគ្រាប់បាល់លើកទី ២ របស់ Mahrez ហើយសមនឹងទទួលបានការឱបពីលោក Guardiola នៅពេលដែលចូលជំនួស។

Kevin De Bruyne (៩ពិន្ទុ) គាត់តែងតែខ្លាំងដូចរាល់ដង ការកើនឡើងទម្រង់លេងដ៏ខ្លាំងក្លារបស់ខ្សែបម្រើកណ្ដាលប៊ែលហ្សិករូបនេះ បានធ្វើឲ្យ Paris Saint-Germain បាត់បង់ទម្រង់លេង។

Bernardo Silva (៧ពិន្ទុ) ធ្វេសប្រហែសធ្វើឱ្យ Di María សុ៊តបាល់ ប៉ុន្តែបានបិទផ្នែកខាងមុខរារាំងមិនឱ្យក្រុមបារាំងឡើងរួច ដូចលេខ ៩ ដែរ។

២. ក្រុម Paris Saint-Germain ទម្រង់លេង (៤-៣-៣)

Keylor Navas (៦ពិន្ទុ) មិនបណ្ដោយឱកាសសម្រាប់គ្រាប់បាល់របស់ក្រុម Man City ទេ ប៉ុន្តែអ្នកចាំទីរូបនេះប្រាកដជាបានខកចិត្តខ្លាំងហើយ ដោយភាពទន់ជ្រាយរបស់មិត្តរួមក្រុម។

Alessandro Florenzi (៤ពិន្ទុ) បានបង្កកំហុសក្នុងមុខតំណែង ធ្វើឱ្យ Zinchenko រកឃើញចន្លោះនៅខាងស្តាំសម្រាប់គ្រាប់បាល់នាំមុខរបស់ Mahrez ។

Marquinhos (៦ពិន្ទុ) តែតបាល់ចំរបារទី ប៉ុន្តែប្រធានក្រុមរូបនេះ ត្រូវបានក្រុម Man City វាយបកវិញយ៉ាងខ្លាំងហើយដឹងថា City គឺជាអ្នកឈ្នះដ៏សក្តិសម។

Marquinhos
Marquinhos

Presnel Kimpembe (៣ពិន្ទុ) លេងដូចងងុយគេង ពេលក្រុម Man City វាយបកម្ដងៗ ហើយជាពិសេសការដាក់សម្ពាធដ៏ខ្លាំងពី Jesus ។

Abdou Diallo (6ពិន្ទុ) ខ្សែការពារផ្នែកខាងឆ្វេងបានបង្ហាញថាមពលនិងព្យាយាមផ្តួចផ្តើមការវាយប្រហារនៅពេលដែលគាត់អាចធ្វើបាន ប៉ុន្តែគាត់មានភាពទន់ខ្សោយ។

Ander Herrera (៤ពិន្ទុ) បានបង្ហាញពីកង្វះខាតច្រើនក្នុងនាមជាខ្សែបម្រើកណ្ដាល ហើយជនជាតិអេស្បាញរូបនេះមិនមានប្រសិទ្ធិភាពនៅក្នុងការប្រកួតនោះទេ។

Leandro Paredes (៣ពិន្ទុ) មានការដាក់សម្ពាធខ្លាំងពីក្រុម Man City ហើយមិនគួរមានមោទនភាពចំពោះស៊ុតបាល់ពីចំងាយលើក្បាលរបស់ Foden ឡើយ។

Marco Verratti (៤ពិន្ទុ) ជនជាតិអុីតាលីមានឥទ្ធិពលតិចតួចពីតួនាទីកណ្តាលហើយបានបាត់បង់ជំនឿចិត្ត នៅពេលក្រុមត្រូវបានគេនាំមុខ។

Angel Di Maria (១ពិន្ទុ) បានឆ្លុះបញ្ចាំងពីឱកាសមាសដើម្បីតាមស្មើវិញ មុនពេលទទួលបានកាតក្រហម​ ពេលប៉ះទង្គិចនឹង Fernandinho ។

Angel Di Maria
Angel Di Maria

Mauro Icardi (៤ពិន្ទុ) ខ្សែប្រយុទ្ធអាហ្សង់ទីនបានលេងជំនួស Kylian Mbappé ក្នុងតំបន់ប្រយុទ្ធ តែមិនអាចរកគ្រាប់បានរហូតដល់ត្រូវជំនួស។

Neymar (៧ពិន្ទុ) បានបញ្ចប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយបានត្រឹមបង្ហាញទេពកោសល្យដ៏អស្ចារ្យរបស់គាត់ ដែលជាការ​អាម៉ាស់​មួយ៕

Neymar 
Neymar 
Chris
Chris Lakes (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T