Apple កំពុងចង់ដាក់មុខងារពិនិត្យជាតិស្ករក្នុងឈាម វាស់សម្ពាធឈាម និងត្រួតពិនិត្យជាតិស្រវឹង ក្នុងនាឡិកា Apple Watch

//s9.kh1.co/66/6635af6a2d828ac82d7f31e28deba956ecd5e8d1.jpg
បច្ចេកវិទ្យា

 ០៥-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

មុខងារទាំងអស់ប្រហែលជាអាចនឹងមាននៅក្នុង Apple Watch 7 ដែលទំនងជាត្រូវចេញនៅចុងឆ្នាំនេះ

បរទេស៖ នាឡិកា Apple Watch ជំនាន់ក្រោយប្រហែលជាអាចវាស់កម្រិតជាតិស្ករក្នុងឈាម វាស់សម្ពាធឈាមនិងជាតិអាល់កុលក្នុងឈាមបាន នេះបើយោងតាមអ្នកផ្គត់ផ្គង់របស់ក្រុមហ៊ុន Apple។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែគេនៅមិនទាន់ដឹងទេថា តើមុខងារទាំងអស់នេះអាចនឹងមាននៅក្នុង Apple Watch 7 ដែលទំនងជាត្រូវចេញនៅចុងឆ្នាំនេះនោះទេ។

ក្រុមហ៊ុន Rockley Photonics របស់ចក្រភពអង់គ្លេស ដែលជាអ្នកផលិត sensors សម្រាប់នាឡិកា smartwatch និងបានហៅ Apple ថាជាអតិថិជនធំជាងគេរបស់ខ្លួន បាននិយាយថា នឹងមិនអាចចែកចាយបន្ទះឈីបស៊ីលីកូនសម្រាប់មុខងារត្រួតពិនិត្យសុខភាព រហូតដល់ពាក់កណ្តាលឆ្នាំ2022ឯណោះ។

ការពង្រីកមុខងារតាមដានវេជ្ជសាស្ត្រប្រហែលជានឹងធ្វើឱ្យអ្នកប្រើប្រាស់ចាប់អារម្មណ៍ ជាពិសេសអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទ2 ដែលប្រហែលជាត្រូវការធ្វើតេស្តជាតិស្ករក្នុងឈាមច្រើនដងក្នុងមួយថ្ងៃ។

smartwatch
smartwatch

Apple បានធ្វើការអភិវឌ្ឍលើមុខងារវាស់គ្លុយកូសក្នុងឈាមអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ នាយកប្រតិបត្តិលោក Tim Cook ក៏ធ្លាប់បានសាកល្បងឧបករណ៍មួយនៅឆ្នាំ2017ផងដែរ នេះបើយោងតាមសារព័ត៌មាន CNBC។ យោងតាម ​​MacRumors បានឱ្យដឹងថា លក្ខណៈពិសេសនេះអាចនឹងមានក្នុង Apple Watch 7។

ដូចគ្នានេះ គេហទំព័រព័ត៌មានបច្ចេកវិទ្យា Tom's Guide ក៏បានរាយការណ៍ផងដែរថា ការត្រួតពិនិត្យសម្ពាធឈាមអាចនឹងត្រូវដាក់នៅក្នុងម៉ូឌែលបន្ទាប់របស់ Apple Watch៕

Join us: https://t.me/khmerload

Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៧ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T