អ្នកណាគេ? ឈ្នះមែន​ តែ លោក Wenger មិនពេញចិត្តចំពោះអាកប្បកិរិយារបស់តារាឆ្នើម Man City រូបនេះឡើយ

//s9.kh1.co/7e/7e67abf5f402d201ba13bea029b6b49087ca2c29.jpg
កីទ្បា

 ០៥-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោក Arsene Wenger មិនពេញចិត្តចំពោះអាកប្បកិរិយារបស់ Fernandinho

អឺរ៉ុប៖ អតីតអ្នកចាត់ការទូទៅក្លិបកាំភ្លើងធំ Arsenal លោក Arsene Wenger បានចេញមុខរិះគន់ចំពោះអាកប្បកិរិយារបស់ កីឡាករ Fernandinho ដែលបានធ្វើដាក់ កីឡាករ Angel Di Maria

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   លោក Arsene Wenger
   លោក Arsene Wenger

ជាការពិតណាស់ នៅយប់មិញនេះក្នុងការប្រកួតទល់នឹង Manchester City គឺ  Di Maria ត្រូវបានអាជ្ញាកណ្តាលផ្តល់កាតក្រហមនៅនាទីទី៦៩បន្ទាប់ពីប៉ះទង្គិចគ្នាជាមួយ Fernandinho។ កីឡាករសញ្ជាតិអាហ្សង់ទីនខាងលើបានដើរចេញពីទីលានដោយអារម្មណ៍ខឹងសម្ប៉ាដែលមិនអាចបន្តជួយក្រុមបាន ខណៈចប់ការប្រកួត Man City បានយកឈ្នះ Paris Saint Germain ក្នុងលទ្ធផល ២ទល់នឹង០ ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League។

កីឡាករ Angel Di Maria ទទួលបានការក្រហម
កីឡាករ Angel Di Maria ទទួលបានការក្រហម

លោក Wenger បាននិយាយថា៖

សម្រាប់ខ្ញុំ ប្រសិនបើអ្នកបណ្តាញ Di Maria ចេញ នោះអ្នកក៏ត្រូវបណ្តេញ Fernandino ចេញដូចគ្នា។ គេគួរតែទទួលបានកាតលឿងជាលើកទីពីរ ដោយសារការញុះញង់ទៅលើ Di Maria។ ពួកគេគួរតែត្រូវបានបណ្តេញចេញទាំងពីរ៕

លោក Arsene Wenger
ការប៉ះទង្គិចគ្នារវាង Angel Di Maria និង Fernandinho
ការប៉ះទង្គិចគ្នារវាង Angel Di Maria និង Fernandinho

ប្រភពmetro

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖

https://t.me/khmerload

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T