Barcelona បានទាក់ទងខ្សែបម្រើ ១រូបរបស់ក្លិបយក្សប្រេស៊ីល Flamengo

//s9.kh1.co/d2/d234a9178f312511b2a5938e443dc3b0ab7419e5.jpg
កីទ្បា

 ០៥-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ក្លិប Barcelona បានទាក់ទងជាមួយអ្នកតំណាងរបស់ខ្សែបម្រើ Flamengo Gerson ជុំវិញការផ្លាស់ប្តូរកីឡាករនៅរដូវក្តៅកាលខាងមុខនេះ

បរទេស៖ ប្រភពព័ត៌មានមួយបានឱ្យដឹងថា ក្លិប Barcelona បានទាក់ទងជាមួយអ្នកតំណាងរបស់ខ្សែបម្រើ Gerson ជុំវិញការផ្លាស់ប្តូរកីឡាករនៅរដូវក្តៅកាលខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Gerson
ខ្សែបម្រើ Gerson

កីឡាករវ័យ ២៣ ឆ្នាំរូបនេះបានព្យាយាមបង្កើតកេរ្តិ៍ឈ្មោះដោយខ្លួនឯងនៅអឺរ៉ុប អំឡុងពេលដែលរូបគេបានលែងឱ្យក្លិប Fiorentina និង Roma ហើយរូបគេបានធ្វើខ្លួនជាកីឡាករសំខាន់សម្រាប់ក្លិបយក្សប្រេស៊ីល Flamengo ។

ខ្សែបម្រើ កីឡាករ Gerson
ខ្សែបម្រើ កីឡាករ Gerson

ក្លិប​ Asenal ត្រូវបានគេគិតថា កំពុងរក្សាខ្សែបម្រើរូបនេះកាលពីឆ្នាំមុន ខណៈដែលក្លិប Totten Hotspur បានដេញថ្លៃ១៦លានផោនពីក្លិប Flamengo។

រូបតំណាងក្លិប Totten Hotspur នឹង Asenal
រូបតំណាងក្លិប Totten Hotspur នឹង Asenal

បើយោងតាមគហៈទំព័រ ESPN បានឱ្យដឹងថា ក្លិប Bacelona បានទាក់ទងទៅ Gerson ប៉ុន្ដែកិច្ចចរចានោះហាក់បីដូចជាមិនទាន់មានភាពជាក់លាក់នៅឡើយទេ។

ខ្សែបម្រើ កីឡាករ Gerson
ខ្សែបម្រើ កីឡាករ Gerson

បើតាមតាមរបាយការណ៍១បានបន្ថែមទៀតថា ក្លិប Bacelona នឹងចំណាយ២៥​លានផោន សម្រាប់ធ្វើកិច្ចព្រមព្រៀងជាមួយនឹងក្លិប Flamengo ដែលផុតកុងត្រានៅខែធ្នូ ឆ្នាំ២០២៣​ រួមបញ្ចូលទាំងលក្ខខណ្ឌទិញ២៥លានផោនបន្ថែមទៀត។

រូបតំណាងក្លិប Bacelona
រូបតំណាងក្លិប Bacelona

គួរឱ្យដឹងដែរថា Gerson បានរកគ្រាប់បាល់បាន ៦ គ្រាប់និងជួយបាន ១០ ដង ក្នុងការបង្ហាញខ្លួន ៩៥ ដងសំរាប់ក្លិប Flamengo ចាប់តាំងពីឆ្នាំ ២០១៩ ដោយឈ្នះបានម្កុដ Serie A ចំនួន ២ របស់ប្រេស៊ីលនិងឈ្នះពាន Copa Libertadores នាពេលនោះ៕

កីឡាករ Gerson បានឈ្នះពាន
កីឡាករ Gerson បានឈ្នះពាន
RITH CHOMROEURN
CHOMROEURN (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T