អបអរ Pep ដឹកដៃ Man City ឡើងវគ្គផ្តាច់ព្រ័ត្រ Champion League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិប (មានវីដេអូ)

//s9.kh1.co/94/949454605a7eac1945491e56d66a52dc1c716654.jpg
កីទ្បា

 ០៥-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោក Pep បានដឹកដៃក្រុមមេឃខៀវ Manchester City ឡើងទៅវគ្គផ្តាច់ព្រ័ត្រ Champion League ជាលើកដំបូងក្នុងប្រវត្តរបស់ក្លឹប ក្រោយបំបាក់ក្រុមខ្លាំង PSG ក្នុងលទ្ធផលទាំង២ជើង ៤-១ ។

បរទេស៖ លោក Pep បានដឹកដៃក្រុមមេឃខៀវ Manchester City ឡើងទៅវគ្គផ្តាច់ព្រ័ត្រ Champion League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លិប ក្រោយបំបាក់ក្រុមខ្លាំង PSG ក្នុងលទ្ធផលទាំង២ជើង ៤-១ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Pep
Pep

ការប្រកួតជើងទី២នេះបានធ្វើឡើងនៅកីឡាករដ្ឋាន Etihad Stadium របស់ Man City ក្រោមព្រឹលធ្លាក់ក្នុងសីតុណ្ហភាព -៥អង្សា ។ វាជាការប្រកួតដ៏ល្អមើលមួយដែលក្នុងតង់ទី១ ក្រុមភ្ញៀវ PSG បានដាក់សម្ពាធវាយបុកដើម្បីទាមទារយកគ្រាប់បាល់ តែមិនអាចសម្រេចបានឡើយ រហូតដល់នាទីទី ១១ ក្រុម Man City បានវាយបកមកវិញបានគ្រាប់បាល់នាំមុខ១គ្រាប់បន្ថែមទៀត ដោយកីឡាករ  Riyad Mahrez ក្រោយពីមានការសហការគ្នាយ៉ាងល្អពីសំណាក់មិត្តរួមក្រុម ។

Man City vs PSG
Man City vs PSG
Man City vs PSG
Man City vs PSG

បន្ទាប់ពីរបូតគ្រាប់បាល់១គ្រាប់ PSG ហាក់បន្តរសម្រុកបន្ថែមទៀត តែយ៉ាងណា PSG មិនអាចធ្វើអ្វីតំបន់ការពាររបស់ក្រុមដែលដឹកនាំដោយលោក Pep បានឡើយ ដែលធ្វើឲ្យលទ្ធផល 1-0 បន្តររហូតដល់ចប់តង់ទី១ ។

ឈានដល់តង់ទី២ Man City ហាក់ដាក់សម្ពាតវិញ រហូតដល់នាទីទី 63 Man City បានធ្វើការសហការគ្នាវាយបក Counter Attack យ៉ាងល្អ ដែលធ្វើឲ្យ Riyad Mahrez រកបាន១គ្រាប់បន្ថែមទៀតឲ្យ Man City នាំមុខបន្ត។ 

Man City vs PSG
Man City vs PSG
Man City vs PSG
Man City vs PSG

ក្នុងការប្រកួតនោះ ក៏មានការប៉ះទង្គិចគ្នាគួរសមផងដែររហូតដល់កីឡាករ PSG ម្នាក់ត្រូវបានទទួលកាតក្រហមបណ្តេញចេញពីការប្រកួត មុនពេលអជ្ញាកណ្តាលផ្លុំកញ្ចែរបញ្ចប់ការប្រកួត ក្នុងលទ្ធផល Man City 2-0 PSG ដែលសរុបទាំង២ជើង 4-1 ។ លទ្ធផលនេះបានធ្វើឲ្យ Man City បានឡើងដល់វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតក្របខ័ណ្ឌ UEFA Champion League ជាលើកដំបូងក្នុងប្រវត្តសាស្រ្តក្លឹប Man City ៕ 

Man City vs PSG
Man City vs PSG

ចង់ដឹងការប្រកួតយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

Man City vs PSG
Man City vs PSG
Man City vs PSG
Man City vs PSG
Man City vs PSG
Man City vs PSG
Man City
Man City
Man City
Man City
Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T