អេត្យូពី៖ មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនិងការពារជំងឺរបស់អាហ្វ្រិក (អាហ្វ្រិក CDC) បាននិយាយថាចំនួនករណីជំងឺកូវីដ-១៩ ដែលត្រូវបានបញ្ជាក់នៅក្នុងប្រទេសអាហ្វ្រិកបានកើនឡើងដល់ ៤,៥៧៨,៩០២ នាក់គិតត្រឹមថ្ងៃអង្គារទី ៤ ឧសភា ម្សិលម៉ិញនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទីភ្នាក់ងារសុខាភិបាលឯកទេសរបស់អាហ្វ្រិកនៃសហភាពអាហ្វ្រិកដែលមានសមាជិក ៥៥ ប្រទេសបាននិយាយថាចំនួនអ្នកស្លាប់ដោយសារជំងឺរាតត្បាតមានចំនួន ១២២,៥៨៩ នាក់ ខណៈអ្នកជំងឺ ៤,១២៥,១១៤ នាក់នៅទូទាំងទ្វីបបានជាសះស្បើយពីជំងឺនេះ។
យោងតាមមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនិងការពារជំងឺរបស់អាហ្វ្រិក ប្រទេសអាហ្វ្រិកខាងត្បូង, ម៉ារ៉ុក, ទុយនេស៊ី, អេត្យូពី និងអេហ្ស៊ីបជាប្រទេសដែលមានករណីឆ្លងជំងឺកូវីដ-១៩ ច្រើនបំផុត។
ប្រទេសអាហ្រ្វិកខាងត្បូងមានករណីវិជ្ជមាននៃជំងឺកូវីដ-១៩ ចំនួន ១,៥៨៤,៩៦១ ករណី ខណៈដែលប្រទេសម៉ារ៉ុកមានករណីឆ្លងជំងឺនេះចំនួន ៥១១,៩១២ ករណីគិតត្រឹមថ្ងៃអង្គារម្សិលម៉ិញ៕