លោក Tuchel បានអះអាងថា ជំនួបជាមួយ R.Madrid គឺលោកពឹងលើកូនសោដ៏សំខាន់ម្នាក់នេះហើយ

//s9.kh1.co/cb/cb90536b7ef606df9f388a432d64bebf7b958bba.jpeg
កីទ្បា

 ០៥-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

លោក Tuchel កំពុងរំពឹងលើកីឡាករ Kante ជាខ្លាំង ដើម្បីទប់ទល់ជាមួយ Real Madrid។

អង់គ្លេស៖ លោក Thomas Tuchel បានបង្ហើបឱ្យដឹងអំពីគុណសម្បត្តិខ្លះៗរបស់កីឡាករ N’Golo Kante មុនជំនួបជើងទី ២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League ទល់នឹងក្រុម Real Madrid នៅថ្ងៃពុធនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ N’Golo Kante 
  កីឡាករ N’Golo Kante 

ជាការពិតណាស់ បន្ទាប់ពីកីឡាករ Mateo Kovacic បានទទួលរងរបួស, Kante ជាអ្នកទទួលភារកិច្ចរ៉ាប់រងតំបន់បម្រើជាមួយនឹងកីឡាករ Jorginho

  កីឡាករ N’Golo Kante 
  កីឡាករ N’Golo Kante 

បុរសវ័យ ៣០ ឆ្នាំរូបនេះបានចូលរួមចំណែកយ៉ាងធំធេង ដោយបច្ចុប្បន្នកំពុងជួយឱ្យក្រុម Chelsea ប្រជែងយកតំណែងក្រុមកំពូលទាំង ៤ នៅ Premier League, ម៉្យាងទៀត គេក៏បានជួយឱ្យក្រុមតោខៀវឈានដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ FA Cup ផងដែរ។

  លោក Thomas Tuchel និង Kante
  លោក Thomas Tuchel និង Kante

លោក Tuchel បានថ្លែងនៅក្នុងកិច្ចសម្ភាសន៍មុនការប្រកួតយ៉ាងដូច្នេះថា៖

ខ្ញុំកំពុងតែរំពឹងជាខ្លាំងទៅលើ Kante, ពួកយើងនឹងតស៊ូជាមួយគ្នា ហើយខ្ញុំតែងតែចង់ក្លាយជាគ្រូបង្វឹករបស់គាត់ រហូតមកដល់បច្ចុប្បន្នខ្ញុំបានបង្វឹកគាត់នៅទីនេះ។ គាត់គឺបានស្គាល់រស់ជាតិពានសឹងតែគ្រប់គ្រឿងទៅហើយ ប៉ុន្តែនៅឡើយតែពានមួយនេះ។ ដូច្នេះខ្ញុំប្រាកដថា គាត់នឹងខំប្រឹងធ្វើគ្រប់យ៉ាងដើម្បីឈ្នះពាននេះ។ សម្រាប់ខ្ញុំ គាត់ជាអ្នកតំណាងម្នាក់ វាសឹងតែមិនគួរឱ្យជឿទេសម្រាប់ក្រុមទាំងអស់នៅលើពិភពលោក។ គាត់ជាកូនសោដ៏សំខាន់, ហើយគាត់នឹងក្លាយជាអ្នកនាំលេងនៅថ្ងៃស្អែក៕

  លោក Thomas Tuchel
  លោក Thomas Tuchel
  លោក Thomas Tuchel

ប្រភពGoal

  ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម:
https://t.me/khmerload

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T