ក្រសួងសុខាភិបាល ប្រកាសឲ្យ មន្ទីរពេទ្យឯកជនទាំង៣កន្លែងនេះ មានសិទ្ធទទួលពិនិត្យ និងព្យាបាលកូវីដ១៩ បាន

//s9.kh1.co/e8/e8b3780f85042e4e0968b44902c02f40f2c78c9e.jpg
សង្គម

 ០៥-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ក្រសួងសុខាភិបាល បានធ្វើការជូនដំណឹង ផ្តល់អត្តសញ្ញាណមន្ទីរពេទ្យឯកជន ដែលមានសិទ្ធិក្នុងការ ទទួលពិនិត្យ ព្យាបាលជំងឺកូវីដបាន

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល បានធ្វើសេចក្តីជូនដំណឹង ពី ការអនុញ្ញាតឲ្យសេវាសុខាភិបាល ឯកជនចំនួន ៣ទីតាំង មានសិទ្ធិទទួលពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនោះ សេវាសុខាភិបាលឯកជនទាំងនោះ បានទទួលសិទ្ធិធ្វើតេស្តរហ័ស រកអង់ទីហ្សែនកូវីដ១៩ ផងដែរ ហើយ សេវាសុខាភិបាលឯកជននោះ មានឈ្មោះនិង អាស័យដ្ឋានដូចតទៅ ៖

១.មន្ទីរពេទ្យ សង់ត្រាល់ ផ្ទះលេខ ៨២A ផ្លូវលេខ ១៥៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ 

២.មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ ផ្ទះលេខ ៨៨៨ ផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

៣.មន្ទីរពេទ្យពហុព្យាបាល វិសាលសុខ ផ្ទះលេខ ៨០ ផ្លូវមុនីរ៉េត សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ១៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T