សង្ខេប​​រវាងក្រុម Man City ទល់ក្រុម PSG សម្រាប់​អ្នក​មិន​បាន​​មើលការ​ប្រកួត​ពីយប់មិញ

//s9.kh1.co/3e/3efb572e8b80739b29c6f9b368ad38492d9d1a31.png
កីទ្បា

 ០៥-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Man City ទល់ក្រុម PSG សម្រាប់អ្នកមិនបានការប្រកួតកាលពីយប់មិញ

បរទេស៖ ការប្រកួតរវាងក្រុម Manchester City ទល់និងក្រុម PSG ជើងទី២ក្នុងពានរង្វាន់ UCL នាកីឡាដ្ឋាន Etihad Stadium ក្នុងទីក្រុង Manchester នៃប្រទេសអង់គ្លេស។ សម្រាប់ជម្រើស១១នាក់របស់ក្រុម Man City មានដូចជា៖ Ederson, Walker, Dias, Stones, Zinchenko, Fernandinho (C), Gundogan, Bernardo, Mahrez, Foden, De Bruyne ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់ជម្រើស១១នាក់របស់ក្រុម PSG មានដូចជា៖ Navas, Florenzi, Marquinhos, Kimpembe, Diallo, Herrera, Parades, Verratti, Di Maria, Neymar, Icardi ។

រូបភាពមកពី Manchester City Fans Cambodia
រូបភាពមកពី Manchester City Fans Cambodia
រូបភាពមកពី PSG Paris Saint Germain Cambodia Fan
រូបភាពមកពី PSG Paris Saint Germain Cambodia Fan

នៅក្នុងវគ្គទី១ក្រុមម្ចាស់ផ្ទះបើការនាំមុខ ១-០ លើក្រុមភ្ញៀវនៅនាទី១១ដោយកីឡាករ Riyad Mahrez សម្រាប់​ក្នុង​តង់ទី១ មានតែកីឡាករ Herrera តែម្នាក់ទេដែលទទួលបានកាតលឿននៅនាទី២២ ។

នៅក្នុងតង់ទី២ក្រុមម្ចាស់ផ្ទះបើការនាំមុខ ២-០ លើក្រុមភ្ញៀវនៅនាទី៦៣ដោយកីឡាករ Riyad Mahrez ​សម្រាប់​ក្នុង​តង់​ទី២កីឡាករ Di Maria ទទួលបានកាតក្រហមនៅនាទី៦៩ និងកីឡាករ Verratti បានកាតលឿននៅនាទី​៧១ ដោយឡែកខាង Man City ទទួលបានកាតលឿនផ្ទួនៗទៅកីឡាករ Zinchenko និង De Bruyne ​នៅនាទី​៧៤ ចុងម៉ោងទៅហើយកីឡាករ Kimpembe និង Pereira ទទួលបានកាតលឿនមា្នក់១នៅនាទី៨៩ ។

លទ្ធផលទាំង២ជើង ៤-១
លទ្ធផលទាំង២ជើង ៤-១

ចប់ការប្រកួតក្រុមបាល់ទាត់ Machester City បានយកឈ្នះក្រុម PSG ទាំង២ជើងដោយលទ្ធផល ៤-១ ឡើងទៅកាន់វគ្គផ្តាច់ព្រាត់ជាលើកដំបូងក្នុងប្រវត្តិសា្រស្តក្លិប ។

+ កីឡាករល្អប្រចាំការប្រកួត Man of the Match បានទៅលើខ្សែការពារ Ruben Dias

Man of the Match បានទៅលើខ្សែការពារ Ruben Dias
Man of the Match បានទៅលើខ្សែការពារ Ruben Dias
Phon Sophat
sophatphon (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T