Martinez ប្រកាសចែកផ្លូវគ្នាជាមួយក្លិប Bayern Munich

//s9.kh1.co/1b/1b76981b1c03723d77b24f8d711db74054bc9273.jpeg
កីទ្បា

 ០៥-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Martinez ប្រកាសចែកផ្លូវគ្នាជាមួយក្លិប Bayern Munich បន្ទាប់ពីរស់នៅជាមួយក្លិបអស់រយ:ពេល៩ឆ្នាំ ។

បរទេស៖ ខ្សែបម្រើសញ្ជាតិអេស្ប៉ាញកីឡាករ Javi Martinez បានប្រកាសចែកផ្លូវគ្នាជាក្លិប Bayern Munich ។ កីឡាករវ័យ ៣២ ឆ្នាំរូបនេះនឹងចាកចេញពី Allianz Arena នៅចុងរដូវកាលនេះបន្ទាប់ពីរស់នៅជាមួយក្លិបអស់រយ:ពេល៩ឆ្នាំ ។ គាត់បានសម្រេចចិត្តមិនព្រមបន្តកិច្ចសន្យាថ្មីជាមួយក្លិបដោយសារគាត់មិនមានកៅអីសម្រាប់ការបង្ហាញខ្លួនលើទីលានសោះនារដូវកាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Javi Martinez ជាមួយពាន UCL 
Javi Martinez ជាមួយពាន UCL 

នៅក្នុងរដូវការនេះ Martinez បានបង្ហាញខ្លួនលើទីលានតែ ៣ ប្រកួតប៉ុណ្ណោះក្នុងចំណោម៣២ប្រកួតឲ្យក្រុម Bayern Munich នៅ Bundesliga ទល់នឹងក្រុម Monchengladbach, Freiburg និង Wolfsburg ។រយ:ពេល៩ឆ្នាំ ដែលគាត់លេងឲ្យក្រុម Bayern Munich គាត់បានជួយក្លិបឲ្យឈ្នះពានជាច្រើនដូចជា៖ 2X CHAMPIONS LEAGUE , 8X GERMAN CHAMPION , 5X GERMAN CUP , 1X FIFA CLUB WORLD CUP , 2X UEFA SUPERCUP , 4X GERMAN SUPER CUP ៕

Javi Martinez ជាមួយពាន Super Cup 
Javi Martinez ជាមួយពាន Super Cup 
SAO CHORN
JHORNY (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T