ត្រៀមៗ! សិល្បករទាំង ៥ ដែលនឹងត្រូវប្រជែង​គ្នាយក​ពាន​ Top Social Artist ពី​ Billboard​

//s9.kh1.co/aa/aa7f8036f836e7b0a44ad8fd618a64055912d1f8.jpg
តារា & កម្សាន្ដ

 ០៥-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

អន្តរជាតិ​នៅថ្ងៃ​ទី​ ២៣ ខែ​ មិថុនា​ ខាងមុខនេះ​ Billboard​ នឹងរៀបចំកម្មវិធីពានរង្វាន់ធំមួយដែលមានឈ្មោះថា Billboard Music​ Award ប្រចាំឆ្នាំ 2021 ដែលនឹងមានការប្រគល់នូវពានរង្វាន់មានតម្លៃជាច្រើនជូន​ដល់សិល្បករ​ទូទាំង​ពិភព​លោក​ ដែលមានសមត្ថភាពសមស្របក្នុងការទទួលយកពានរង្វាន់ទាំងនោះបាន

អន្តរជាតិ​៖ នៅថ្ងៃ​ទី​ ២៣ ខែ​ មិថុនា​ ខាងមុខនេះ​ Billboard​ នឹងរៀបចំកម្មវិធីពានរង្វាន់ធំមួយដែលមានឈ្មោះថា Billboard Music​ Award ប្រចាំឆ្នាំ 2021 ដែលនឹងមានការប្រគល់នូវពានរង្វាន់មានតម្លៃជាច្រើនជូន​ដល់សិល្បករ​ទូទាំង​ពិភព​លោកដែលមានសមត្ថភាពសមស្របក្នុងការទទួលយកពានរង្វាន់ទាំងនោះបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងចំណោមពានរង្វាន់ទាំងអស់គឺមានពានមួយឈ្មោះថា Top Social Artist ដែលជាពានសម្រាប់ប្រគល់ជូនដល់​សិល្បករ​ដែលមានភាពពេញនិយមលើបណ្ដាញសង្គមជាងគេ។ ហើយមាន​សិល្បករ​ ៥ រូប/ក្រុម​ ដែលនឹងត្រូវប្រជែង​គ្នា​យក​ពានរង្វាន់នេះ មានដូចជា​៖

1. Ariana Grande 

Ariana Grande 
Ariana Grande 

Ariana Grande គឺជាសិល្បការនីដ៏ល្បីល្បាញមួយនៅសហរដ្ឋអាមេរិចដែលធ្លាប់បានឈ្នះពានរង្វាន់​របស់​ Billboard​ ជាច្រើនមកហើយ។

2. SB19

SB19
SB19

SB19 គឺជាក្រុមចម្រៀងរបស់ប្រទេសហ្វីលីពីនហើយនេះជាឱកាសធំដំបូងបំផុតរបស់ពួកគាត់។

3. SEVENTEEN

SEVENTEEN
SEVENTEEN

SEVENTEEN ក៏ទទួលបាបឱកាសលើកដំបូងនៅក្នុងកម្មវិធីពានរង្វាន់ Billboard ដែរ។ ក្រុមចម្រៀងដែលបាន debut នៅឆ្នាំ​ 2015​ នេះពិតជារីករាយនឹងទទួលបានឱកាសដ៏ធំមួយនេះ។ 

4. BLACKPINK

BLACKPINK
BLACKPINK

នេះជាលើកទីមួយហើយដែលក្រុម​ BLACKPINK មានឈ្មោះយកពានរង្វាន់​ Billboard។ ប៉ុន្តែតើពួកគេនឹង​ចូលរួម​កម្មវិធីដែរ ឬទេ? គឺក្រុមហ៊ុននៅមិនទាន់បញ្ជាក់នៅឡើយ។

5. BTS

BTS
BTS

នេះមិនមែនជាលើកទីមួយទេដែល BTS នឹងមានវត្តមានក្នុងកម្មវិធី Billboard Music Award ហើយពួកគេក៏​ជាម្ចាស់​ពាន Top Social Artist 4 ឆ្នាំជាប់គ្នា គិតតាំងពីឆ្នាំ 2017 មក។ តើឆ្នាំ 2021​ នេះ​ BTS​ នឹងនៅតែម្ចាស់​ពាន TOP SOCIAL ទៀតឬយ៉ាងណា? 

Phin sophea
Yuri (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T