ក្លិបបាល់ទាត់មួយនេះ នឹងប្ដូរឈ្មោះតាមកីឡាករ Ronaldo ដើម្បីអបអរការចុះកិច្ចសន្យាលើខ្សែប្រយុទ្ធរូបនេះ រយៈពេល ២ឆ្នាំ

//s9.kh1.co/70/70fbeccb5167fae1f79e79bed1a5acbf358750ce.jpg
កីទ្បា

 ០៥-ឧសភា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

​ក្លិបបាល់ទាត់មួយនេះ នឹងប្ដូរឈ្មោះតាមកីឡាករ Cristiano Ronaldo ដើម្បីអបអរការចុះកិច្ចសន្យាលើខ្សែប្រយុទ្ធរូបនេះ រយៈពេល ២ឆ្នាំ

អឺរ៉ុប៖ ម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យរូបនេះចង់វិលត្រឡប់ទៅរកក្លឹបដែលគាត់ធ្លាប់លេងកាលពីនៅក្មេងជំទង់ នៅពេលកុងត្រារបស់គាត់នៅក្លឹប Juventus ផុតកំណត់នៅឆ្នាំ ២០២២ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នោះបើយោងតាមអ្នកកាសែតអ៊ីតាលី Claudio Raimondi ដែលបានអះអាងថា Ronaldo មានចិត្តចង់បញ្ចប់វដ្តរដូវរបស់ខ្លួនជាមួយក្រុម Serie A មុនពេលផ្លាស់ទៅប្រទេសព័រទុយហ្កាល់វិញ។

Cristiano Ronaldo
Cristiano Ronaldo

“គាត់ចង់បញ្ចប់វដ្តរដូវរបស់គាត់នៅក្លិប Juventus ហើយបន្ទាប់មកលេងបានពីរឆ្នាំនៅ Sporting ។ កាលពីដើមឆ្នាំនេះមានវីដេអូមួយបានបង្ហាញពីម្តាយរបស់ Ronaldo គឺ Dolores Aveiro កាន់អាវកីឡាដែលមានឈ្មោះនិងលេខកូនប្រុសនៅខាងក្រោយ។

Cristiano Ronaldo
Cristiano Ronaldo

ទន្ទឹមនឹងនេះដែរ Ronaldo ត្រូវបានផ្តល់កិត្តិយសដោយ Sporting CP កាលពីខែកញ្ញាឆ្នាំមុន នៅពេលដែលក្រុមព័រទុយហ្កាល់បានប្តូរឈ្មោះសាលារបស់ពួកគេឱ្យដូចគាត់។

Cristiano Ronaldo
Cristiano Ronaldo

យើងពិតជាមានកិត្តិយសណាស់ដែល Sporting Clube de Portugal ជូនដំណឹងថា Clube Academy នឹងត្រូវប្តូរឈ្មោះទៅជា Academia Cristiano Ronaldo វិញ៕

HUN CHIVA
Dwayne Lock (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T