ជោគជ័យក្នុងជំនួញ តែមហាសេដ្ឋី ក្នុងលោកល្បីទាំង៣នេះ សុទ្ធតែមានប្រវត្តិលែងលះភរិយា

//s9.kh1.co/d0/d02e669c038a2a387ad681c1f35972fcc9b5a130.jpg
តារា & កម្សាន្ដ

 ០៤-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

មហាសេដ្ឋីថ្នាក់ពិភពលោក ជោគជ័យក្នុងវិស័យជំនួញ ល្បីជាងគេ ទាំង៣រូបនេះ បែរជាមានប្រវតិ្តបែកបាក់ លះលែងជាមួយភរិយាទៅវិញ

បរទេស៖ ថ្មីៗនេះ ពិភពលោកទាំងមូល ហាក់បង្ហាញការភ្ញាក់ផ្អើលជាខ្លាំង ក្រោយលេចឮដំណឹង ការប្រកាសលែងលះរបស់ មហាសេដ្ឋី Bill Gates ស្ថាបនិក Microsoft បានចែកផ្លូវជាមួយនឹងភរិយា លោកស្រី Melinda Gates ក្រោយរស់នៅជាមួយគ្នា ២៧ឆ្នាំរួចមកនោះ បានបង្កភាពភ្ញាក់ផ្អើល ដល់មហាជនយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែប្រសិនបើយើង ងាកទៅមើល មហាជនសេដ្ឋីល្បីឈ្មោះ២រូបទៀតនោះ វាហាក់បីដូចជារឿងធម្មតាបាត់ទៅហើយ ដោយក្នុងនោះមាន ដូចជា ៖

  • ១.កំពូលមហាសេដ្ឋីក្នុងលោក Elon Musk ស្ថាបនិក SpaceX។ លោកបានរៀបការ ដំបូងជាមួយនឹងភរិយា លោកស្រី Justine Wilson ក្នុងឆ្នាំ ២០០០ តែត្រូវបាន ប្រកាសលែងលះក្នុងឆ្នាំ ២០០៨ បើទោះបី បរាជ័យជីវតស្នេហា លើកទី១យ៉ាងណាក្តី តែរូបលោក ក៏នៅបន្តបង្កើតគ្រួសារថ្មី ម្តងទៀត ក្នុងឆ្នាំ ២០១០ ជាមួយនឹង លោកស្រី Talulah Riley តែបានចែកផ្លូវគ្នា ក្នុងឆ្នាំ ២០១២ ម្តងទៀត ផ្ទុយទៅវិញ លោកក៏សម្រេចចិត្ត រៀបការជាមួយនឹង លោកស្រី ​​Talulah Riley សាជាថ្មី ក្នុងឆ្នាំ ២០១៣ ហើយបានលែងលះ ជាលើកទី២ ក្នុងឆ្នាំ២០១៦។ 
  • ២.អតីតមហាសេដ្ឋីក្នុងលោក Jeff Bezos ស្ថានិក Amazon ប្រកាសលែងលះនឹងភរិយាលោក លោកស្រី MacKenzie Scott ក្នុងឆ្នាំ ២០១៩ ក្រោយរៀបការរស់នៅជាមួយគ្នា​រយៈពេល ២៥ឆ្នាំ។

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

 Bill Gates
 Bill Gates
 Bill Gates
 Bill Gates
Elon Musk
Elon Musk
Elon Musk
Elon Musk
Jeff Bezos
Jeff Bezos
Jeff Bezos
Jeff Bezos
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T