លោក Hodgson ជឿជាក់ថា ម្នាក់នេះនឹងក្លាយជាកម្លាំងស្នូលដ៏សំខាន់សម្រាប់អង់គ្លេសនៅ Euro 2020

//s9.kh1.co/3e/3e807ef027c0a66d0ebba95be027e799f9f37b3e.jpg
កីទ្បា

 ០៤-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

លោក Hodgson ជឿជាក់ថា Sterling នឹងក្លាយជាកីឡាករសំខាន់ម្នាក់ឱ្យអង់គ្លេសនៅ Euro។

អង់គ្លេស៖ លោក Roy Hodgson ជឿជាក់យ៉ាងមុតមាំថា កីឡាករ Raheem Sterling គឺជាតួអង្គដ៏សំខាន់មិនអាចខ្វះបានម្នាក់សម្រាប់ក្រុមជម្រើសជាតិអង់គ្លេស​ នាព្រឹត្តិការណ៍ Euro ខាងមុខ ទោះបីជាបច្ចុប្បន្ននេះ Sterling ហាក់មានការធ្លាក់ចុះទម្រង់លេងបន្តិចក្តី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Raheem Sterling 
  កីឡាករ Raheem Sterling 

ជាការពិតណាស់ Sterling បានអាក់ខានក្នុងការស៊ុតបញ្ចូលទីឱ្យក្រុម Manchester City ចំនួន ១១ ប្រកួតមកហើយ តួយ៉ាងសូម្បីការប្រកួតដែលក្រុមមេឃខៀវបានទទួលជ័យជម្នះ ២-០ ទៅលើក្រុម Crystal Palace ក៏គេមិនបានស៊ុតបញ្ចូលទីដែរ។

  កីឡាករ Raheem Sterling 
  កីឡាករ Raheem Sterling 

ខ្សែប្រយុទ្ធវ័យ ២៦ ឆ្នាំរូបនេះត្រូវបានគេមើលឃើញថា បច្ចុប្បន្នគឺមិនស្ថិតនៅក្នុងជម្រើស ១១ នាក់ដំបូងរបស់លោក Pep Guardiola ទៀតទេ ប៉ុន្តែទោះជាយ៉ាងណា លោក Hodgson នៅតែគិតថាគេនឹងក្លាយជាកីឡាករដ៏សំខាន់ម្នាក់សម្រាប់ក្រុមជម្រើសជាតិអង់គ្លេស។

  កីឡាករ Raheem Sterling និង លោក Roy Hodgson
  កីឡាករ Raheem Sterling និង លោក Roy Hodgson

អតីតគ្រូជម្រើសជាតិអង់គ្លេសបានមានប្រសាសន៍ប្រាប់អ្នកកាសែតកាលពីថ្ងៃសៅរិ៍កន្លងទៅយ៉ាងដូច្នេះថា៖

ខ្ញុំពិតជាមានការសរសើរចំពោះ Sterling ណាស់, ខ្ញុំគិតថា គាត់គឺជាកីឡាករដ៏ល្អម្នាក់។ វាជារឿងមួយបែបផ្សេងទៀត ដែលលោក Pep ជឿជាក់ថាកីឡាករដ៏ទៃល្អជាង Sterling ប៉ុន្តែខ្ញុំនៅតែជឿជាក់ថាគាត់នឹងក្លាយជាតួអង្គសំខាន់មួយរូបសម្រាប់ក្រុមអង់គ្លេស។ គាត់នឹងតែជាកីឡាករសំខាន់ ព្រោះថាគាត់ជាកីឡាករម្នាក់ដែលមានសម្ថភាព និង ទេពកោសល្យពេញលេញ៕

  លោក Roy Hodgson
  លោក Roy Hodgson
  លោក Roy Hodgson

ប្រភពGoal

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម:
https://t.me/khmerload

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T