អត់ចូលចិត្ត! លោក Keane តឿន Man Utd ឲ្យលក់ Pogba ទៅដើម្បីយកកីឡាករឆ្នើមម្នាក់នេះវិញ

//s9.kh1.co/ee/ee3e521e9254b77feabef2dd5d0bcfc07ba1f928.jpg
កីទ្បា

 ០៤-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

លោក Roy Keane ចង់ឲ្យ Paul Pogba ចាកចេញ និង ប្តូរយក Jack Grealish

អង់គ្លេស៖ លោក Roy Keane បានលើកឡើងថា បានទទូចឲ្យ Manchester United ទិញយកកីឡាករ Jack Grealish ហើយ ប្រសិនជាអាចលោកនឹងដោះដូរ Paul Pogba ជាមួយ កីឡាករ Aston Villa ខាងលើនៅថ្ងៃស្អែកតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Roy Keane
លោក Roy Keane

ជាការពិតណាស់ Grealish តែងតែមាននូវពាក្យចចាមអារ៉ាមក្នុងការផ្លាស់មកកាន់កីឡដ្ឋាន Old Trafford ដើម្បីជំនួសតំណែងរបស់ Pogba ដែលមានពាក្យលេចឮថាអាចនឹងចាកចេញក្រោយបញ្ចប់រដូវកាលនេះ។ Grealish គឺ ជាកីឡាករសញ្ជាតិអង់គ្លេសដែលបង្ហាញទម្រង់លេងល្អមែនទែនក្នុងរយៈពេលប្រាំខែដំបូងនៃរដូវកាលថ្មីដោយរូបគេបានជួយឲ្យ Aston Villa ស្ថិតនៅក្នុងកំពូលតារាងទាំងបួន។ យ៉ាងណាក្តីដោយសារបញ្ហារបួសកាលពីខែកុម្ភៈកន្លងទៅ រូបគេក៏បានខកខានជួយក្រុមធ្វើឲ្យ Aston Villa រកបានតែ១២ពិន្ទុប៉ុណ្ណោះក្នុងចំណោមការប្រកួតចំនួន១១ដង។

កីឡាករ Jack Grealish
កីឡាករ Jack Grealish

លោក Keane បាននិយាយថា៖

តើ Pogba បានជួយអ្វីខ្លះក្នុងរយៈពេល ២-៣ ឆ្នាំចុងក្រោយនេះ? តើគេបានជួយឲ្យក្រុមខិតជិតនឹងឈ្នះពានរង្វាន់ Premier League ឬ អត់? ច្បាស់ណាស់ គឺ អត់ទេ។ ខ្ញុំអាចនឹងប្តូរយក Grealish ជាមួយគាត់នៅថ្ងៃស្អែក។ អ្នកអាចនិយាយពី Pogba បាន ប៉ុន្តែនៅពេលដែលក្រុមត្រូវការធ្វើវាឲ្យបាន គឺ ពួកគេមិនដែលសម្រេចបានម្តងណាឡើយ។ ប្រសិនបើទិញបាន Grealish មែន Man Utd គួរឲ្យតែអនុញ្ញាតឲ្យ Pogba ចាកចេញទៅ៕

លោក Roy Keane
កីឡាករ Jack Grealish និង Paul Pogba
កីឡាករ Jack Grealish និង Paul Pogba

ប្រភពdailymail

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖

https://t.me/khmerload

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T