ក្លិបតោខៀវ Chelsea ចូលរួមប្រជែងយកខ្សែប្រយុទ្ធ Dortmund ម្នាក់

//s9.kh1.co/ef/efe2e03debe1af33bd68c732a1109fdd8b05d4d3.jpg
កីទ្បា

 ០៤-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Chelsea ចូលរួមប្រជែងយកខ្សែប្រយុទ្ធ Dortmund ម្នាក់

បរទេស៖ ក្លិបតោខៀវ Chelsea របស់អង់គ្លេសពេលនេះបានចូលខ្លួនដើម្បីប្រជែងយកកីឡាករ Jadon Sancho របស់ Dortmund ហើយ។ ក្លឹបនេះមានចំណាប់អារម្មណ៍ទៅលើកីឡាករអង់គ្លេសរូបនេះស្របពេលដែលអ្នកចាត់ការរបស់ក្លឹបលោក Thomas Tuchel កំពុងតែស្វែងរកខ្សែប្រយុទ្ធជួរលើមួយរូបដើម្បីយកមកបំពេញតំបន់ប្រយុទ្ធ ហើយគិតថារូបគេជាជម្រើសដ៏ស័ក្តសមបំផុត។ ក្រៅពីតោខៀវ Chelsea ក្លឹបនៅអង់គ្លេសជាច្រើនក៏បានចាប់អារម្មណ៍លើកីឡាកររូបនេះផងដែរ ដូចជាហង្សក្រហម Liverpool និងបិសាចក្រហម Manchester United ជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Jadon Sancho
កីឡាករ Jadon Sancho

តម្លៃខ្លួនរបស់កីឡាករសញ្ជាតិអង់គ្លេសរូបនេះមានតម្លៃ ១០០ លានផោនកាលពីរដូវក្តៅមុនក៏ប៉ុន្តែដោយសារតែវិបត្តិ កូវីត ពេលនេះក្លឹបព្រមបន្ថយតម្លៃខ្លួនគេមកត្រឹម ៧៨ លានផោនហើយ។ 

កីឡាករ Jadon Sancho
កីឡាករ Jadon Sancho

គួរបញ្ជាក់ផងដែរថា តាំងពីគេចូលរួមជាមួយ Dortmund មកគេរកបាន ៤៦គ្រាប់និងបញ្ជួនឲ្យមិត្តរួមក្រុមបាន ៦២ ដងហើយ៕

កីឡាករ Jadon Sancho
កីឡាករ Jadon Sancho
Songkrea Oueng
ReaRea (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T