តើនរណាជាអ្នកស៊ុតបញ្ចូលទីដំបូងគេបង្អស់ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ UCL ក្នុងប្រវតិ្តស្រាស្តរបស់ក្លិប Man City?

//s9.kh1.co/71/7121a7fd41d080efd1abe1bad64c0c46ce4bea18.jpg
កីទ្បា

 ០៤-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

តើនរណាជាអ្នកស៊ុតបញ្ចូលទីដំបូងបង្អស់គេក្នុងវគ្គ Semi Final ពានរង្វាន់ UCL ក្នុងប្រវតិ្តស្រាស្តរបស់ក្លិប Man City ។

បរទេស៖ ក្លិបបាល់ទាត់ Manchester City គឺជាក្លិបបាល់ទាត់អង់គ្លេសដែលមានមូលដ្ឋាននៅទីក្រុង Manchester ដែលប្រកួតប្រជែងក្នុងក្របខ័ណ្ឌ Premier League ដែលជាកំពូលនៃបាល់ទាត់អង់គ្លេស។ បង្កើតឡើងក្នុងឆ្នាំ ១៨៨០ ប៉ុន្តែក្លាយជាក្លិបបាល់ទាត់ផ្លូវការនៅឆ្នាំ ១៨៩៤ ។ ចូលលេងពានរង្វាន់ UCL ដំបូងបំផុតនៅឆ្នាំ ១៩៦៨-១៩៦៩ ដោយម្ចាស់ក្លិបសព្វថ្ងៃកាន់កាប់ដោយលោក Mansour bin Zayed Al Nahyan ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Mansour bin Zayed Al Nahyan
លោក Mansour bin Zayed Al Nahyan

ក្លិបបាល់ទាត់ Man City បានឡើងមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របាន២ដងរួចមកហើយ ពោលគឺតាំងពីឆ្នាំ ២០១៥-២០១៦ ទល់ក្រុម Real Madrid ប៉ុន្តែមិនអាចស៊ុតបញ្ចូលបានឡើយ។ លុះដល់ឆ្នាំ ២០២០-២០២១ ក្រុមបាល់ទាត់ Manchester City អាចរកគ្រាប់បាល់ដំបូងគេបង្អស់ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ UCL ក្នុងប្រវតិ្តស្រាស្តរបស់ក្លិបដោយកីឡាករ Kevin De Bruyne ទល់ក្រុម PSG ដែលបញ្ចូលលទ្ធផល ១-២ កាលពីសប្តាហ៍មុខនៅកីឡាដ្ឋាន Parc des Princes នាប្រទេសបារាំង៕

កីឡាករ Kevin De Bruyne
កីឡាករ Kevin De Bruyne
SAO CHORN
JHORNY (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T