ខ្ញីចាស់ Roy Keane ចង់ឲ្យ Man UTD យកកីឡាករលំដាប់ A នៅ Premier League ២នាក់នេះមករួមក្រុម

//s9.kh1.co/05/05a2d810d7918594fc86b8ad097b24aed0aeddb2.jpeg
កីទ្បា

 ០៤-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ខ្ញីចាស់ Roy Keane ចង់ឲ្យ Man UTD យក Kane និង Grealish មករួមក្រុម

អង់គ្លេស៖ អតីតខ្សែបម្រើក្រុមបិសាចក្រហម Manchester United លោក Roy Keane បានលើកឡើងថា លោកចង់ឃើញ ក្លិបចាស់របស់លោក នាំយកខ្សែប្រយុទ្ធ Harry Kane របស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur និង ខ្សែបម្រើ Jack Grealish របស់ Aston Villa ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Harry Kane
 Harry Kane

ទាក់ទងនឹងរឿងខាងលើ លោក Keane បានថ្លែងក្នុងកម្មវិធីទូរទស្សន៍ Sky Sports ថា៖

កីឡាករពីរនាក់ដែលខ្ញុំតែងគិត ប៉ុន្មានសប្តាហ៍កន្លងមកនេះ ថានឹងអស្ចារ្យសម្រាប់ក្រុម Manchester United គឺ Harry Kane ទោះបីត្រូវចំណាយច្រើនយ៉ាងណាក៏ដោយ ហើយម្នាក់ទៀតគឺ Jack Grealish។ Man United នៅខ្វះកីឡាករពិសេសបែបនេះ។ ខ្ញុំគិតថា​ Grealish នឹងផ្តល់ឱ្យពួកគេ។ គាត់ចូលចិត្តលេងនៅ Old Trafford ខ្ញុំគិតថាអ្នកគាំទ្រក៏នឹងស្រលាញ់គាត់ដូចគ្នា។ អ្វីដែលខ្ញុំកោតសរសើរចំពោះ Grealish គឺគាត់មានភាពក្លាហានខ្លាំងនៅលើទីលានបាល់ទាត់ គាត់ពូកែណាស់។ ក្នុងរយៈពេលមួយឆ្នាំឬពីរឆ្នាំចុងក្រោយ គាត់បានវិវត្តន៍យ៉ាងខ្លាំង។ គាត់ជាកីឡាករឆ្នើមម្នាក់។

  លោក Roy Keane
   លោក Roy Keane
   លោក Roy Keane

អតីតប្រធានក្រុម Man UTD រូបនេះ បានបន្តទៀតថា៖

ពួកយើងសុទ្ធតែបានដឹងហើយ ថា Kane អាចធានារកគ្រាប់បាន។ ប៉ុន្តែសួរថា វាអាចនឹងពិបាកទេ ក្នុងការយកពួកគាត់ទាំងពីរ? ច្បាស់ណាស់គឺពិបាក ប៉ុន្តែ Man UTD ត្រូវសាកល្បង នឹងព្យាយាមឲ្យដល់ទីបំផុត បើមិនដូច្នេះទេ ពួកយើងនឹងនៅតែនិយាយពីប្រធានបទដដែល អំពី Man UTD នៅឆ្នាំក្រោយទៀត៕

  លោក Roy Keane
Jack Grealish   
Jack Grealish   

ប្រភព៖ AF

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម:
https://t.me/khmerload

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T