មកមើលទិដ្ឋភាពខ្លះៗនៃបរិវេណរមណីយដ្ឋានអង្គ ក្រោយបើកឲ្យភ្ញៀវទេសចរចូលទស្សនាវិញ

//s9.kh1.co/df/df4ea47fd5159b8b8f48bfc042095d430af478d1.jpg
សង្គម

 ០៤-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

មកមើលទិដ្ឋភាពខ្លះៗនៃបរិវេណប្រាសាទអង្គវត្ដ ក្រោយបើកឲ្យភ្ញៀវទេសចរចូលទស្សនាវិញ។

សៀមរាម៖ ជាការពិតណាស់ នាពេលកន្លងទៅរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេចក្ដីពីការផ្អាកដំណើរការរមណីដ្ឋានទេសចរណ៍ទូទាំងប្រទេស ក្នុងរយៈពេល២សប្ដាហ៍ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ហើយរមណីដ្ឋានអង្គរ ក៏បានផ្អាកទទួលអ្នកចូលទស្សនាផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយពីវិធានការត្រូវបានបិទបញ្ចប់ រមណីដ្ឋានទេសចរណ៍ប្រវត្ដិសាស្ដ្រមួយនេះ ក៏បានបើកដំណើរឡើងវិញផងដែរ។ តែអ្វីដែលរឹតតែពិសេសនោះ គឺជាទិដ្ឋភាពនៃសម្រស់ធម្មជាតិពណ៌ខៀវខ្ចី យ៉ាងស្រស់ស្អាតគួរជាទីគយគន់ ពោលគឺជាសួនច្បារអមសងខាងបរិវេណផ្លូវចូលទៅកាន់ប្រាសាទអង្គតែម្ដង។ 

តែទន្ទឹមនឹងការបើក ឲ្យមានភ្ញៀវចូលទស្សនាឡើងវិញនេះដែរ អាជ្ញាធរជាតិអប្សរាក៏បានដាក់ចេញនូវវិធានការ សម្រាប់មន្ត្រី ភ្នាក់ងារបំពេញកិច្ចការតាមប្រាង្គប្រាសាទទាំងអស់ ត្រូវអនុវត្តន៍ជាប្រចាំនូវវិធានការ៣កុំ និង៣ការពារឱ្យបានជាប់ជាប្រចាំ។ 

ជាមួយគ្នានេះ ចំពោះប្រជាពលរដ្ឋនិងភ្ញៀវទេសចរមុនពេលចូលទស្សនាប្រាសាទគឺ តម្រូវឱ្យពាក់ម៉ាស់ លាងសម្អាតដៃជាមួយអាល់កុល និងស្កេនកម្មវិធី QR Code ដើម្បីចូលរួមតាមដាននិងទប់ស្កាត់ការចម្លងកូវីដ-១៩ ហើយជាពិសេសមិនឱ្យមានការប្រមូលផ្តុំ និងត្រូវដើរឬក៏ឈរដោយរក្សាគម្លាតឆ្ងាយៗពីគ្នា៕

ចង់បានព័ត៌មានបន្ថែម និងរហ័ស សូមចុច៖ https://t.me/khmerload

សូមទស្សនារូបភាពខាងក្រោមនេះ៖

ទិដ្ឋភាពបរិវេណតំបន់រមណីយដ្ឋានអង្គរ
ទិដ្ឋភាពបរិវេណតំបន់រមណីយដ្ឋានអង្គរ
ទិដ្ឋភាពបរិវេណតំបន់រមណីយដ្ឋានអង្គរ
ទិដ្ឋភាពបរិវេណតំបន់រមណីយដ្ឋានអង្គរ
ទិដ្ឋភាពបរិវេណតំបន់រមណីយដ្ឋានអង្គរ
ទិដ្ឋភាពបរិវេណតំបន់រមណីយដ្ឋានអង្គរ
ទិដ្ឋភាពបរិវេណតំបន់រមណីយដ្ឋានអង្គរ
ទិដ្ឋភាពបរិវេណតំបន់រមណីយដ្ឋានអង្គរ
ទិដ្ឋភាពបរិវេណតំបន់រមណីយដ្ឋានអង្គរ
ទិដ្ឋភាពបរិវេណតំបន់រមណីយដ្ឋានអង្គរ
ទិដ្ឋភាពបរិវេណតំបន់រមណីយដ្ឋានអង្គរ
ទិដ្ឋភាពបរិវេណតំបន់រមណីយដ្ឋានអង្គរ

ប្រភព៖ អាជ្ញាធរជាតិអប្សរា

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T