លោក Pirlo សន្យាថានឹងធ្វើរឿងនេះជូន Juventus វិញនៅឆ្នាំក្រោយ

//s9.kh1.co/2f/2f31bd05f3c5382278b19c15fc173b548daac55f.jpg
កីទ្បា

 ០៤-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Pirlo សន្យាថានឹងធ្វើរឿងនេះជូន Juventus វិញនៅឆ្នាំក្រោយ

បរទេស​៖​ អ្នកចាត់ការរបស់ក្លឹបសេះបង្កងលោក Andrea Pirlo បានបេជ្ញាចិត្តថា លោកនឹងដឹកនាំ Juventus ដើម្បីឈ្នះពានរង្វាន់ Serie A វិញនៅរដូវកាលក្រោយ បន្ទាប់ពីរបូតពានរង្វាន់លីគទៅកាន់ Inter Milan ជាលើកដំបូងក្នុងរយៈពេល ១០ ឆ្នាំ​។ លោកបាននិយាយថា លោកសូមចូលរួមអបអរសាទរចំពោះការឈ្នះពានរបស់ Inter ពួកគេពិតជាសមនឹងទទួលពានមួយនេះ ចំណែកឯពួកយើងវិញ យើងត្រូវតែផ្លាស់ប្ដូរ ទោះជាក្រុមរបស់យើងបានបាត់បង់វានៅរដូវកាលនេះក្តី ក៏យើងត្រូវតែព្យាយាមដើម្បីឈ្នះវានៅរដូវកាលក្រោយដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Andrea Pirlo
លោក Andrea Pirlo

លោកក៏បានបន្តដែរថា នៅក្នុងរដូវកាលនេះគោលដៅដ៏ធំបំផុតរបស់យើងនៅពេលនេះគឺការបញ្ចប់ក្នុងតារាង Top 4 ដើម្បីធានាកៅអី UEFA Champion League នៅរដូវកាលក្រោយ៕ 

លោក Andrea Pirlo
លោក Andrea Pirlo

គួរបញ្ជាក់ដែរថា ពេលនេះពួកគេកំពុងតែស្ថិតនៅលេខរៀងទី៤ នៃតារាង Serie A ដែលមាននាំមុខក្រុម Napoli ដែលស្ថិតនៅលេខ៥ ចំនួន២ ពិន្ទុ៕

លោក Andrea Pirlo
លោក Andrea Pirlo
Songkrea Oueng
ReaRea (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T