ឆ្លងកាន់តែខ្លាំង! អាជ្ញាធរខេត្ត ភូកេត ស្នើឲ្យប្រជាជននៅផ្ទះ ចន្លោះម៉ោង១០យប់ ដល់ ម៉ោង៤ភ្លឺ

//s9.kh1.co/80/80395801645379ff3492e80a9ef7057e745222a8.jpg
សង្គម

 ០៤-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

មុននេះបន្តិច អាជ្ញាធរខេត្តភូកេត ក្នុងប្រទេសថៃ បានដាក់ស្នើសុំឲ្យប្រជាជន ក្នុងតំបន់នោះ ត្រូវនៅផ្ទះនៅចន្លោះម៉ោង ១០យប់ ដល់៤ភ្លឺ

ថៃ ៖ មុននេះបន្តិច គណៈកម្មាធិការជំងឺឆ្លង នៃខេត្តភាគខាងភូកេត (កោះភាគខាងត្បូង)បាន ស្នើឲ្យប្រជាជន កុំចាកចេញពីផ្ទះ របស់ខ្លួនចាប់ពី ម៉ោង១០ល្ងាច ដល់ ម៉ោង៤ព្រឹក ដោយចាប់ផ្តើម នៅថ្ងៃ អង្គារ នេះហើយ ក្នុងគោលបំណង ដើម្បីរារាំងការផ្ទុះនៃ ជំងឺកូវីដ១៩ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា អភិបាលក្រុង លោក Narong Woonciew បាននិយាយយ៉ាងដូច្នេះ បន្ទាប់ពីបានដឹកនាំកិច្ចប្រជុំ មួយរបស់ គណៈកម្មាធិការនៅសាលាក្រុង កាលពីថ្ងៃច័ន្ទ មិនតែប៉ុណ្ណោះ សំណើរនេះ នឹងត្រូវរក្សាឲ្យមានប្រសិទ្ធិភាព រហូតដល់មានការជម្រាបជូនសារជាថ្មី។

ទន្ទឹមនឹងនេះ លោកវេជ្ជបណ្ឌិត Koosak Kookiatikul ប្រធានការិយាល័យសុខភាពភូកេត បានឲ្យដឹងថា ចំនួនឆ្លងសរុបនៃខេត្តនេះ មានចំនួន ៤៣៨ ករណី គិតត្រឹមថ្ងៃអង្គារ និង ការឆ្លងមេរោគថ្មី ចំនួន ១៥-២០ នាក់ ត្រូវបានបន្ថែម ជារៀងរាល់ថ្ងៃ។

យ៉ាងណាមិច លោកវេជ្ជបណ្ឌិត Chalermpong Sukonthapol នាយកមន្ទីរពេទ្យ Vachira Phuket បានបន្តឲ្យ ដឹងថា មន្ទីរពេទ្យChalong ត្រូវបានបិទ ចាប់ពីថ្ងៃ ទី៣-៩ ឧសភា ដោយសារ បុគ្គលិកពេទ្យ ៤៥ នាក់ ត្រូវបាន គេដឹងថាមាន ហានិភ័យខ្ពស់ និង ១៤នាក់ទៀត មានហានិភ័យទាប ប ខណៈ ពួកគេបានទាក់ទងយ៉ាងជិតស្និទ្ធ ជាមួយអ្នកជំងឺកូវីដ ៕

ប្រភព ៖ Bangkok Post

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖

  អភិបាលក្រុង លោក Narong Woonciew
  អភិបាលក្រុង លោក Narong Woonciew
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៦ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T