ធ្លាប់ជួបបុរសល្អក្នុងជីវិតហើយឬនៅ? ៥ ចំណុចបង្ហាញថាបុរសដែលអ្នកទាក់ទងជាបុរសល្អ

//s9.kh1.co/32/32e9e279f5f3e03785b6325232661a2c2e08a279.jpg
នារី

 ០៤-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ធ្លាប់ជួបបុរសល្អក្នុងជីវិតហើយឫនៅ? ៥ចំណុចបង្ហាញថាបុរសដែលអ្នកទាក់ទងជាបុរសល្អ

មិនពិបាកយល់ទេបើជាស្នេហាពិតប្រាកដជាសេពគប់គ្នាស៊ីសង្វាក់គ្នាមិនខាន ហើយអ្វីដែលពិសេសនោះគឺអាចរួមរស់ជាមួយក្ដីសុខនិងទុក្ខលំបាកជាមួយគ្នាដល់ចាស់វស្សាទៀតផង។ និយាយគឺងាយដូចបកចេកទុំអ៉ីចឹង តែជីវិតវាមិនមែនងាយដូចទស្សនារឿងភាគស្នេហានោះទេ ទម្រាំតែអាចស្វែងរកដៃគូបិតប្រាកដមួយបាន យើងត្រូវចំណាយពេលជាច្រើនដើម្បីរង់ចាំគេហើយព្រហ្មលិខិតក៏ណែនាំមនុស្សប្លែកៗមកឲ្យអ្នកបានស្គាល់ ទាក់ទងគ្នាបានបន្តិចក៏ចែកផ្លូវគ្នាទៅដោយសាររស់និយមមិនដូចគ្នា ឬក៏ការរស់នៅមិនចុះសម្រុងគ្នាជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ទម្រាំអាចឆ្លងកាត់ការសាកល្បងពីព្រហ្មលិខិតបាន យ៉ាងហោចណាស់អ្នកក៏អាចស្គាល់មនុស្សថ្មីជាច្រើន យល់ពីអ្វីហៅថាការរស់នៅ រៀនអធ្យាស្រ័យបានច្រើនជាងមុន ហើយក៏រឹងមាំជាងមុនៗថែមទៀត។

រូបតំណាង
រូបតំណាង

យ៉ាងណាមិញ ថ្ងៃនេះយើងនឹងលើកយក៥ចំណុចពីបុរសល្អ ដែលអ្នកគួតែថែរក្សាគាត់ទុកពេលដែលព្រហ្មលិខិតបានណែនាំគាត់មកឲ្យអ្នកបានស្គាល់៖

  1. គិតអំពីរូបអ្នកមុនគេ មិនថានៅក្នុងកាលៈទេសៈអ្វីនោះទេ
  2. ការកែលម្អខ្លួនគាត់ឲ្យបានប្រសើរឡើងដោយខ្លួនឯងនូវចំណុចណាមិនគួរគប្បី
  3. មិនដែលធ្វើបាបលើរាងកាយ និងផ្លូវចិត្តអ្នក ឬអ្នកផ្សេងទៀត
  4. ខិតខំប្រឹងប្រែងធ្វើរឿងគ្រប់យ៉ាងដើម្បីទទួលបាន និងរក្សានូវការទុកចិត្តរបស់អ្នក ដូចអ្នកខ្លាចបាត់បង់គាត់ដែរ
  5. គាត់តែងតែផ្ដល់ភាពស្មោះត្រង់ចំពោះអ្នក ទោះវាជារឿងតូចតាចក៏ដោយ៕
រូបតំណាង
រូបតំណាង
Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T