ញាក់សាច់! មកដឹងពីអ្នកចាត់ការ៥រូបដែលទទួលបានប្រាក់ពលកម្មច្រើនជាងគេប្រចាំឆ្នាំ២០២១

//s9.kh1.co/b1/b13ec389911217cef5868fe0a161cb958ab764bb.jpg
កីទ្បា

 ០៤-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

លោក Pep Guardiola ទទួលបានប្រាក់ពលកម្មច្រើនជាងគេក្នុងឆ្នាំ២០២១

អឺរ៉ុប៖ នៅក្នុងពិភពបាល់ទាត់មិនមែនមានតែកីឡាករនៅលើទីលាននោះទេដែលទទួលបានប្រាល់ពលកម្មខ្ពស់ ប៉ុន្តែ ប្រសិនបើយើងក្រឡេកមកមើលអ្នកចាត់ការក្រុម ឬ​ ក៏គ្រូបង្វឹក វិញក៏ទទួលបានប្រាក់ច្រើនលើសលប់ផងដែរ។ ក្លិបនីមួយៗតែងតែព្យាយាមនាំយកអ្នកដឹកនាំល្បីៗ និង មានសមត្ថភាពខ្ពស់ដើម្បីជួយក្រុមឲ្យទទួលបានលទ្ធផលល្អ ហើយ ទន្ទឹមនឹងនេះ ពួកគេក៏ត្រូវតែចំណាយប្រាក់ខ្ពស់សម្រាប់គ្រូបង្វឹកនីមួយៗផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះជាអ្នកចាត់ការក្រុម និង គ្រូបង្វឹកដែលទទួលបានប្រាក់ពលកម្មច្រើនបំផុតប្រចាំឆ្នាំ២០២១៖

៥. លោក Antonio Conte នៅ Inter Milan= ១១លានអឺរ៉ូក្នុងមួយឆ្នាំ (ប្រមាណ១៣លាន២សែនដុល្លារ)

លោក Conte មិនមែនជាមនុស្សដែលងាយស្រួលក្នុងការរួមការងារជាមួយឡើយ ប៉ុន្តែការដឹកនាំរបស់លោករមែងតែងតែទទួលបានលទ្ធផលល្អ។ លោកទើបតែជួយឲ្យ Inter Milan ឈ្នះពាន Seria A ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១០ផងដែរ។

  លោក Antonio Conte
  លោក Antonio Conte

៤. លោក Zinedine Zidane នៅ Real Madrid= ១២លានអឺរ៉ូក្នុងមួយឆ្នាំ (ប្រមាណ១៤លាន៤សែនដុល្លារ)

ជាការពិតណាស់ កីឡាករដែលល្អជាងគេមួយរូបរបស់ Real Madrid ពេលនេះបានវិវត្តន៍ខ្លួនទៅជាគ្រូបង្វឹកដែលល្អជាងគេមួយរូបរបស់ក្លិបដូចគ្នា។ វាមិនមែនជារឿងចម្លែកឡើយដែលលោកទទួលបានប្រាក់ពលកម្មខ្ពស់ពីព្រោះលោកបានសាងសមិទ្ធផលដ៏អស្ចារ្យដូចជាការឈ្នះពានរង្វាន់ Champions League បីឆ្នាំជាប់ៗគ្នា។ 

   លោក Zinedine Zidane
   លោក Zinedine Zidane

៣. លោក Fabio Cannavaro នៅ Guangzhou FC= ១២លានអឺរ៉ូក្នុងមួយឆ្នាំ (ប្រមាណ១៤លាន៤សែនដុល្លារ)

ក្នុងនាមជាខ្សែការពារកណ្តាលដែលល្អជាងគេបំផុតមួយនៅលើលោក ពេលនេះលោក Cannavaro បានងាកមកចាប់អាជីពជាគ្រូបង្វឹកវិញម្តង។ ក្លិបនៅលីគកំពូលចិនបានផ្តល់ប្រាក់នឿយហត់ដល់លោកច្រើនមែនទែនទោះបីជាលោកមិនទាន់បានសម្រេចចិត្តនូវស្នាដៃអ្វីមួយនៅឡើយ។

  លោក Fabio Cannavaro
  លោក Fabio Cannavaro

២. លោក Diego Simeone នៅ Atletico Madrid= ១៥លានអឺរ៉ូក្នុងមួយឆ្នាំ (ប្រមាណ១៨លានដុល្លារ)

លោក Simeone បានទទួលការងារជាគ្រូបង្វឹកនៅ Atletico Madrid តាំងពីឆ្នាំ២០១១មកម្លេះ ហើយ ស្នាដៃដែលលោកធ្លាប់ធ្វើបាន គឺ ការឈ្នះពានរង្វាន់ La Liga ម្តង និង Europa League ពីរដង។ បច្ចុប្បន្នលោកកំពុងដឹកនាំក្រុមឈរនៅកំពូលតារាងនៃក្របខណ្ឌ La Liga ផងដែរ។

  លោក Diego Simeone
  លោក Diego Simeone

១. លោក Pep Guardiola នៅ Manchester City= ២៣លានអឺរ៉ូក្នុងមួយឆ្នាំ (ប្រមាណ២៧លាន៦សែនដុល្លារ)

អ្នកចាត់ការទូទៅដែលល្អជាងគេនៅលើលោក គឺ ត្រូវតែទទួលបានប្រាក់ពលកម្មច្រើនជាងគេបែបនេះ។ ជាថ្មីម្តងទៀត នៅក្នុងរដូវកាលនេះ លោក Pep បានបង្ហាញថាលោកជាអ្នកចាត់ការល្អជាងគេដោយលោកបានជួយឲ្យ Man City ឈ្នះពាន Carabao Cup និង ខិតជិតនឹងឈ្នះពានរង្វាន់ Premier League ព្រមទាំងឡើងមកកាន់វគ្គ៤ក្រុមចុងក្រោយនៃពានរង្វាន់ Champions League ផងដែរ៕

លោក Pep Guardiola
លោក Pep Guardiola

ប្រភពsportskeeda

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖

https://t.me/khmerload

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T