រ៉ុក្កែតចិន២១តោនដែលធ្លាក់ចុះមកផែនដីវិញ កំពុងបង្កការភ័យខ្លាច ដោយសារថាអាចធ្លាក់ចំទីប្រជុំជន

//s9.kh1.co/22/2260b7ed9e8c37ffebcb299039cd97f37796682d.jpg
បច្ចេកវិទ្យា

 ០៤-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

បងចិនធ្វើអីឱ្យភ័យៗទៀតហើយ តែទំរាំវាធ្លាក់មកដល់ដី វាត្រូវឆេះក្នុងបរិយាកាសអស់ខ្លះហើយ

បរទេស៖ សមាសធាតុមួយផ្នែករបស់រ៉ុក្កែតដ៏ធំសម្បើម ដែលប្រទេសចិនទើបបាញ់បង្ហោះទៅកាន់ទីអវកាសកាលពីពេលថ្មីៗនេះគឺមានបញ្ហា ហើយអាចនឹងបង្កភាពវឹកវរពេលដែលវាធ្លាក់ចុះមកសប្តាហ៍នេះ ដោយគេព្រួយបារម្ភថាវាអាចធ្លាក់នៅក្នុងតំបន់ដែលមានប្រជាជនរស់នៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រ៉ុក្កែត Long March 5B របស់ប្រទេសចិនបានបាញ់ចេញកាលពីថ្ងៃពុធសប្តាហ៍មុន ហើយបានបញ្ជូនម៉ូឌុលដំបូងបង្អស់របស់ស្ថានីយអវកាសថ្មីរបស់ប្រទេសនេះទៅក្នុងគន្លងតារាវិថី។ ជាអកុសល ស្នូលដ៏ធំនៃរ៉ុក្កែតពិសេសនេះដែលមានឈ្មោះថា CZ-5B គឺមានបញ្ហា។

រ៉ុក្កែត Long March 5B របស់ប្រទេសចិនបានបាញ់ចេញកាលពីថ្ងៃពុធសប្តាហ៍មុន
រ៉ុក្កែត Long March 5B របស់ប្រទេសចិនបានបាញ់ចេញកាលពីថ្ងៃពុធសប្តាហ៍មុន

CZ-5B ត្រូវគេប៉ាន់ស្មានថាមានទម្ងន់ជាង20តោន ហើយទំនងជានឹងត្រូវធ្លាក់មកចំមហាសមុទ្រ ប៉ុន្តែបើមើលតាមគន្លងរបស់វានាពេលបច្ចុប្បន្ននេះ វាបានឆ្លងកាត់តំបន់ទីក្រុងដូចជាភាគខាងជើងក្រុងញូវយ៉ក និងភាគខាងត្បូងនៃប្រទេសនូវែលហ្សេឡង់ផងដែរ នេះបើយោងតាម SpaceNews។

ប្រព័ន្ធតាមដានរ៉ាដាបានបង្ហាញថា CZ-5B កម្ពស់30ម៉ែត្រនេះ កំពុងតែធ្លាក់មកពីក្នុងលំហពិតមែន។

ទោះយ៉ាងណា ប្រទេសចិនត្រូវរងការស្តីបន្ទោសមួយជុំទៀតពីមន្រ្តីអវកាសអន្តរជាតិ ដោយសារតែទំហំរបស់ CZ-5B នេះធំខ្លាំង ដោយវាមានទំហំធំជាង Falcon 9 ដល់ទៅ7ដងឯណោះ។ 

CZ-5B អាចឆេះនៅក្នុងបរិយាកាស ហើយកម្ទេចកម្ទីដែលនៅសេសសល់ភាគច្រើនទំនងជានឹងធ្លាក់នៅកន្លែងដែលគ្មានមនុស្សរស់នៅ។ ប៉ុន្តែរហូតទាល់តែប្រព័ន្ធតាមដានរ៉ាដាអាចកំណត់កន្លែងដែលវាធ្លាក់ចុះមកបាន គេនៅតែមិនដឹងថាវានឹងអាចធ្លាក់នៅចំទីណានោះទេ៕

Join us: https://t.me/khmerload

Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T